ព័ត៌មានកីឡា

Ronaldo រកបាន ២គ្រាប់ ជួយឲ្យ Juventus បន្តការកំណត់ត្រាឈ្នះ

កាលពីយប់មិញនេះក្រុមបាល់ទាត់ Juventus​ បានយកឈ្នះក្រុមភ្ញៀវ Sassuolo ដោយលទ្ធផល ២ទល់១ ក្នុងពានរង្វាន់ក្របខណ្ឌកំពូលប្រទេសអុីតាលី(Serie A) ខណ:ដែល Ronaldo ជាវិរ:បុរសជួយក្រុមបន្តកំណត់ត្រាឈ្នះ នៅរដូវកាលថ្មីនេះ។

គ្រាប់បាល់របស់អតីតខ្សែប្រយុទ្ធ Real madrid រកបាននៅនាទីទី៥០ នឹង ៦៥ ស្របពេលដែលក្រុមភ្ញៀវតាមបាន ១គ្រាប់ មកវិញនៅនាទី៩០ ជិតចប់ការប្រកួតពីសំណាក់កីឡាករ Khouma Babacar បន្ទាប់ពីកីឡាករ Douglas Costa របស់ Juventus ទទួលបានកាតក្រហម។ ២គ្រាប់ កាលពីយប់មិញនេះគឺជាគ្រាប់ដំបូង របស់កីឡាករព័រទុយហ្គាល់រូបនេះ នៅក្នុងក្របខណ្ឌ Serie ។

សូមបញ្ជាក់ថា Juventus មិនទាន់ស្គាល់រស់ជាតិចាញ់នឹងស្មើនៅឡើយទេ ពោលគឺ ៤ ប្រកួត ឈ្នះទាំងអស់ នឹងកំពុងមាន ១២ពិន្ទុក្នុងដៃ ឈរនៅកំពូលតារាងបណ្តោះអាសន្ន៕

https://www.youtube.com/watch?v=bTWITRUusU4

មតិយោបល់