ព័ត៌មានកីឡា

កីឡាករវែលរូបនេះ ជាគោលដៅថ្មីរបស់ Real Madrid

បន្ទាប់ពីលេចលឺពាក្យចរចាមអារាម កន្លងមករបស់កីឡាករអន្តរជាតិវែល Aaron Ramsey ក្នុងការចាកចេញពីក្រុមកាំភ្លើងធំ Arsenal នៅខែមករាខាងមុខនេះ បានធ្វើឲ្យក្លិបជាច្រើនចាំប្រមាញ់យក។

បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា ក្រុមស្តេចស​ Real Madrid កំពុងតែសម្លឹងឃើញ ការនាំយក Aaron Ramsey ជាគោលដៅដ៍សំខាន់ សម្រាប់ទីផ្សារដោះដូរ​កីឡាករលើកទី២។ Ramsey បានទម្លាយនូវការចាក​ចេញពី Arsenal នាខែមករានេះ ដោយមិនបន្តកុងត្រាថ្មីឡើយ ដោយរូបគេមាន​បំណងចង់ស្វែងរកទ្រនុំថ្មី។ យ៉ាងណាវិញ Real Madrid ថ្វីបើធ្លាប់លេចលឺ ការតាមប្រមាញ់​កីឡាករល្បីៗជាច្រើន នាពេលកន្លងមកក្តី តែក្លិបយក្សអេស្ប៉ាញ​មួយនេះ ក៍ផ្តោតការចាប់អារម្មណ៍លើ Aaron Ramsey ផងដែរ។

យោងតាមហេតុផលខាងលើ Real Madrid ច្បាស់ជានាំយកកីឡាករវែលរូបនេះឲ្យ​បាន ដើម្បីមកចាប់ដៃគូជាមួយមិត្តរួមជាតិរបស់គេ Gareth Bale រួមទាំងមកបំពេញ​តំបន់កណ្តាលរបស់ Real Madrid ឲ្យកាន់តែរឹងមាំ។ ដូច្នេះហើយ Real Madrid នឹងចំណាយលុយគួរសមមួយ ដើម្បីនាំយក Aaron Ramsey ពីក្រុមកាំភ្លើងធំ Arsenal នៅខែមករាខាងមុខនេះ។

មតិយោបល់