ខ្សែប្រយុទ្ធមុតស្រួចអន្តរជាតិអាហ្សង់ទីន Lionel Messi បានខកខានទទួលបានលទ្ធផលល្អ នៅ UEFA ក្នងមួយរយ:ចុងក្រោយនេះ ពោលចាប់តាំងពីពេលដែលក្រុម Barcelona ខកខានឈ្នះពាន UEFA Champion League ៣រដូវកាលកន្លងមក។
យ៉ាងណាវិញ ការចាប់ផ្តើមទើបតែបាន ៣ប្រកួតប៉ុណ្ណោះ ក្នុងក្របខណ្ឌ Champion League កីឡាករកំពូលរបស់ពិភពលោក Lionel Messi ពិតជាធ្វើបានយ៉ាងល្អ ដោយអាចរកគ្រាប់បាល់បានដល់ទៅ៥គ្រាប់ហើយ។ វាមិនមែនជារឿងងាយស្រួលឡើយ សម្រាប់កីឡាករគ្រប់រូបដែលអាចធ្វើបានយ៉ាងល្អបែបនេះនោះ សូម្បីតែ Cristiano Ronaldo ដែលជាកំពូលអ្នកស៊ុតបញ្ចូលទី នៅ UEFA Champion League ក៍ពិបាកធ្វើបានបែបនេះដែរ ( រដូវកាលមុន២ប្រកួតដំបូងរកបានត្រឹម ៤គ្រាប់ ) ។
កាលពីប្រកួតដំបូងជាមួយ PSV កីឡាករដែលមានរហស្សនាមថា មនុស្សក្រៅភពរូបនេះ ស៊ុតបញ្ចូលទីបានដល់ទៅ ៣គ្រាប់ ខណ:ការប្រកួតយប់មិញនេះទៀតសោត Messi នៅតែបន្តធ្វើបានយ៉ាងល្អ ដោយស៊ុតបាន ២គ្រាប់ក្នុងជ័យជម្នះលើក្រុមខ្លាំងអង់គ្លេសមាន់ខ្នាយមាស Tottenham Hotspur ដល់ក្នុងដី ៤-២ ។
ដូច្នេះហើយ ប្រសិនបើការប្រកួតបន្តមកទៀត Lionel Messi នៅតែធ្វើបានល្អបែបនេះ នោះ UEFA ប្រហែលជាមិនអាចមើលរំលងកីឡាករវ័យ៣០ឆ្នាំរូបនេះឡើយ។
https://www.youtube.com/watch?v=d12qvH5b_jw
មតិយោបល់