ព័ត៌មានកីឡា

Neymar ចាប់ផ្តើមក៍មិនចាញ់កីឡាករផ្សេងៗ

ថ្វីបើការប្រកួតដំបូងជាមួយក្រុមហង្សក្រហម Liverpool មិនអាចរកគ្រាប់បាល់​បានក្តី តែកីឡាករបំបែកតម្លៃខ្លួនកំណត់ត្រា Neymar ធ្វើបានយ៉ាងល្អក្នុងការប្រ​កួតទី២ ក្នុងទឹកដីបារាំងឯណោះវិញ។

ជាក់ស្តែងណាស់ Neymar អាចរកគ្រាប់បាល់ Hat trick របស់គេលើកដំបូងឲ្យ​ក្រុម Paris Saint Germain ក្នុងក្របខណ្ឌ UEFA Champion League ហើយ ក្នុងការជួយក្រុមជើងឯកបារាំងមួយនេះយកឈ្នះលើលើក្រុម FK Crvena Zvazda ក្នុងលទ្ធផល ៦-១ ។ នេះគឺជាការបង្ហាញខ្លួនយ៉ាងអស្ចារ្យរបស់ Neymar ក្នុងរដូវកាលនេះ ខណ:ក្នុងលីគវិញ កីឡាករប្រេស៊ីលរូបនេះ ក៍ជាតួសំខាន់របស់ក្រុម Paris Saint Germain ផងដែរ។ គួរបញ្ជាក់ផងដែរថា ៣គ្រាប់ផ្សេងទៀត ដែលក្រុម PSG ស៊ុតចូលលើគូប្រកួតរកបានដោយខ្សែ​ប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani, ខ្សែបម្រើប្រយុទ្ធអាហ្សង់ទីន Angel Di Maria និងខ្សែប្រយុទ្ធវ័យក្មេងបារាំង Kyian Mbappe ។

តាមរយ:ការបង្ហាញខ្លួនយ៉ាងល្អបែបនេះដែរ Neymar ត្រូវបានគេរំពឹងថា នឹងធ្វើបានយ៉ាងល្អក្នុងរដូវកាលនេះទាំងនៅ League1 និង Champion League ខណ:ក្លិបបាល់ទាត់ Paris Saint Germain វិញ រំពឹងថាពួកគេ​ច្បាស់​ជាឈ្នះ Champion League ផងដែរ ក្នុងរដូវកាលនេះ។

https://www.youtube.com/watch?v=TbuPhPAqJuo

មតិយោបល់