ព័ត៌មានកីឡា

លោក Jose Mourinho អាចនឹងត្រូវបញ្តេញចេញបើ Manchester United បរាជ័យចុងសប្តាហ៍នេះទៀត

លោក Jose Mourinho កំពុងតែប្រឈមមុខនឹងការបណ្តេញចេញពីក្លិប Manchester United បន្ទាប់ពីបាត់បង់ការគាំទ្រយ៉ាងខ្លាំងរនៅទឹកដី Old Trafford នេះបើយោងតាម The Sun បើសិនជាទទួលបានលទ្ធផលមិនល្អក្នុងជំនួបជាមួយ Newcastle នៅចុងសប្តាហ៍នេះ ។

ទម្រង់លេងដ៏យ៉ាប់យឺនរបស់ក្រុម Man United ក្នុងប្រកួត ៤ លើកចុងក្រោយ ដែលគ្មានជ័យជម្នះនេះ បានធ្វើឲ្យអ្នកគាំទ្របាត់បង់ទំនុកចិត្ត ហើយប្រសិនបើជំនួបជាមួយ Newcastle ទទួលបានលទ្ធផលមិនល្អ ដែលលេងនៅលើទឹកដីខ្លួនឯងនៅថ្ងៃសៅរ៍នោះ វាហាក់ដូចជាបញ្ចប់ភារកិច្ចរបស់លោក Mourinho ដែរ។ ចំណែកអ្នកមកបន្ត អាចជាអតីតគ្រូបង្វឹករបស់ក្រុម Real Madrid គឺលោក Zinedine Zidane ។ ក្រៅពីនេះលោក Mourinho ក៏ទទួលការរិះគុណយ៉ាងច្រើនក្នុងការនាំចូលកីឡាករមួយចំនួនដូចជា Paul Pogba ដែលមានតម្លៃខ្លួនថ្លៃ នឹងកីឡាករដែលមានតម្លៃពលកម្មខ្ពស់ Alexis Sanchez ជាដើម។

គិតត្រឹម ៧ សប្តាហ៍កន្លងមក ក្រុមបីសាចក្រហម ស្ថិតនៅចំណាត់ថ្នាកលេខ ១០ ក្នុងក្របខ័ណ្ឌ Premier League ក្រោយពីការប្រកួតចំនួន ៧ លើក ។ ដូច្នេះហើយចំណាត់ថ្នាក់នេះមិនល្អឡើយសម្រាប់ក្រុមដែលជោគជ័យច្រើនជាងគេ នៅក្របខណ្ឌបាល់ទាត់អង់គ្លេសមួយនេះ ដែលទាមទាឲ្យប្រធានក្លិបត្រូវតែស្វែងរកដំណោះស្រាយជាបន្ទាន់៕

មតិយោបល់