ព័ត៌មានកីឡា

Harry Kane ជាមុខព្រួញ Real Madrid ខែមករានេះ

បន្ទាប់ពីតំបន់ប្រយុទ្ធកាន់តែរិចរិល មិនសូវមុតស្រួច ក្រោយពីការចាកចេញរបស់ Cristiano Ronaldo រួចមក បានធ្វើឲ្យក្រុម Real Madrid ត្រូវតែស្វែងរកអ្នក​ពូកែស៊ុតថ្មី ឲ្យបានឆាប់បំផុត។

បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា ក្រុមដែលមានរហ្សនាមថា​ ស្តេចស​ Real Madrid ដាក់គោលដៅនាំយកខ្សែប្រយុទ្ធអង់គ្លេស Harry Kane ឲ្យបាននៅខែមករានេះ​។ ជាការពិតណាស់ ការចាកចេញរបស់ Ronaldo បានធ្វើឲ្យ Real Madrid ប្រឈមបញ្ហានៅតំបន់ប្រយុទ្ធយ៉ាងខ្លាំង ពោល៣ប្រកួតចុងក្រោយនេះ ក្រុមយក្សអេស្ប៉ាញ រកមិនបាន ១គ្រាប់ឡើយ។ ក្នុងនោះដែរ Real Madrid បានផ្តោតការចាប់អារម្មណ៍ជាថ្មី ក្នុងការតាមប្រមាញ់ Harry Kane ដោយរំពឹងថា កីឡាករអង់គ្លេសរូបនេះ នឹងក្លាយជា Ronaldo ទី២ ជាក់ជាមិនខាន។

តាមរយ:សមត្ថភាព របស់ Harry Kane ក្រុម Real Madrid ច្បាស់ជាមិនរួញរា ឡើយ ព្រោះថា តំបន់ប្រយុទ្ធកំពុងតែទន់ខ្សោយ ស្របពេលមហិច្ចតាធំ តម្រូវឲ្យក្លិប​យក្សមួយនេះ ហ៊ានចំណាយធំទើបទទួលបានជោគជ័យ។

មតិយោបល់