ព័ត៌មានកីឡា

៣ ប្រកួតចុងក្រោយ កម្ពុជា មិនធ្លាប់ចាញ់ ទីម័រខាងកើត ឡើយចុះល្ងាចនេះ?

ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិ ទីម័រខាងកើង នៅថ្ងៃទី១២​ ខែតុលា ឆ្នាំ២០១៨នេះ នាវេលាម៉ោង ៦:៣០ នាទីល្ងាច នៅលើវាយស្មៅសិប្បនិម្មិតនៃពហុកីឡដ្ឋានជាតិ។

យោងតាមប្រវត្តជួបគ្នាកន្លងមក បើគិតត្រឹម ៣លើក ចុងក្រោយ កម្ពុជា ឈ្នះ ទីម័រខាងកើត គ្រប់ប្រកួត ពោលគឺនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ កម្ពុជា ឈ្នះ ៣ទល់២ ក្នុងពានរង្វាន់ AFF Cup ហើយជំនួបមិត្តភាពអន្តរជាតិនាពហុកីឡដ្ឋានជាតិ ក្នុងក្រុងភ្នំពេញ កម្ពុជា បន្តឈ្នះ ២ទល់០ នឹងប្រកួតពានរង្វាន់ AFF Cup នាឆ្នាំ២០១៤ នៅទឹកដី ទីម័រខាងកើត ក៏ក្រុមគោព្រៃ យកឈ្នះ ៣ទល់២ ផងដែរ។

ដូច្នេះហើយ មើលពីប្រវត្តកន្លងមក នឹងល្ងាចនេះ ជាប្រកួតក្នុងដីទៀតនោះ កម្ពុជា មានសង្ឃឹមឈ្នះច្រើន ស្របពេលដែលស្ថិតនៅក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹកថ្មី ។ រង់ចាំមើលថា កម្ពុជា អាចបន្តយក់ឈ្នះលើ ទីម័រខាងកើត បានទេ?

មតិយោបល់