ព័ត៌មានកីឡា

តើគាត់អាចធ្វើរឿងនេះបានឬទេ?

មួយរយ:ចុងក្រោយនេះ ថ្វីបើតំណែងរបស់លោក Jose Mourinho នៅមិនទាន់បញ្ចប់ក្តី តែគ្រូបង្វឹករហស្សនាម Special One រូបនេះ នៅមិនទាន់ស្ថិតស្ថេរនៅឡើយទេ ក្នងការរក្សាតំណែងនៅ Old Trafford ។

បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា លោក​ Jose Mourinho កំពុងតែធ្វើរឿងមួយ ពោលគឺការពិភាក្សាជាមួយខ្សែប្រយុទ្ធស៊ុយអ៊ែត Zlatan Ibrahimovic ឲ្យត្រឡប់មកកាន់ក្រុមបិសាចក្រហម Manchester United វិញ។ Zlatan មានវ័យច្រើនបន្តិចមែន តែសមត្ថភាព ក្នុងទីលាន នៅតែល្អដដែល ជាពិសេសការទៅបង្ហាញសមត្ថភាពយ៉ាងល្អជាមួយក្រុម LA Galaxy ដែលធ្វើឲ្យលោក Mourinho ដក់ចិត្តចង់បានត្រឡប់មកវិញ។ Man Utd នាពេលបច្ចុប្បន្ននេះ កំពុងប្រឈមបញ្ហាតំបន់ប្រយុទ្ធ ថ្វីបើ Romelu Lukaku ល្អរដូវកាលដំបូងមែន តែរដូវកាលនេះ ហាក់ដូចជាមិនបង្ហាញទម្រង់​លេងបានប្រសើរឡើយ។

ដូច្នេះហើយ លោក Jose Mourinho នឹងព្យាយាមតាមអន្ទងហៅ Zlatan Ibrahimovic មកកាន់ Old Trafford វិញឲ្យបាន ដើម្បីពង្រឹងក្លិប និងរក្សា​តំណែងរបស់លោកបន្តទៀត។

មតិយោបល់