ព័ត៌មានកីឡា

៣ ប្រកួតចុងក្រោយ ទឹកដីអ្នកណា អ្នកនោះឈ្នះ ចុះល្ងាចនេះ?

ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិ សិង្ហបុរី នៅថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០១៨នេះ នាវេលាម៉ោង ៦:៣០ នាទីល្ងាច នៅលើវាយស្មៅសិប្បនិម្មិតនៃពហុកីឡដ្ឋានជាតិ។

យោងតាមប្រវត្តជួបគ្នាកន្លងមក បើគិតត្រឹម ៣លើក ចុងក្រោយ ឃើញថាក្រុមណាធ្វើជាម្ចាស់ផ្ទះ គឺជាអ្នកឈ្នះ ពោលគឺនៅថ្ងៃទី ១៣ ខែ​វិច្ចិការ ឆ្នាំ ២០១៦ ម្ចាស់ផ្ទះ សិង្ហបុរី ឈ្នះ កម្ពុជា ១ទល់០ មិត្តភាព, នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៦ ម្ចាស់ផ្ទះ កម្ពុជា ឈ្នះ សិង្ហបុរី ២ទល់១ មិត្តភាព នឹងថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៥ ក្នុងពានរង្វាន់ FIFA World Cup វគ្គជម្រុះនៅតំបន់អាសុី សិង្ហបុរី ឈ្នះ កម្ពុជា ២ទល់១ ជើងទី២។

បើមើលពីប្រវត្តជួបគ្នាកន្លងមក នឹងល្ងាចនេះ ជាប្រកួតក្នុងដីទៀតនោះ កម្ពុជា មានសង្ឃឹមឈ្នះច្រើន ដូច្នេះហើយ រង់ចាំមើលថា កម្ពុជា អាចបន្តយកឈ្នះក្នុងដីខ្លួនឯងបានទេល្ងាចនេះ?

មតិយោបល់