Post News Media ព័ត៌មានកីឡា កម្ពុជា នៅតែម...

កម្ពុជា នៅតែមិនទាន់ស្គាល់ឈ្នះក្រោមការគ្រប់គ្រងអ្នកចាត់ការថ្មី

បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា ទទួលបរាជ័យក្រោមថ្វីជើង ជម្រើសជាតិ សិង្ហបុរី ដោយលទ្ធផល ១ទល់២ កាលពីម្សិលមិញ នាពហុកីឡដ្ឋានជាតិ ឃើញថា ៣ប្រកួត របស់អ្នកចាត់ការថ្មី Honda មិនទាន់ទទួលបានជ័យជម្នះនៅឡើយទេ។

គ្រប់បាល់ទាំងសងខាងរកបានដោយកីឡាករ សិង្ហបុរី ទាំងអស់ ពោលគឺគ្រាប់បាល់ដែល កម្ពុជា នាំមុខនៅនាទៅ ១៧ ដោយសារតែកីឡាករ Ho Wai Loon ធ្វើឲ្យចូលទីខ្លួនឯង ប៉ុន្តែឈានដល់វគ្គទី២ ក្នុងនាទី ៦១ ខ្សែប្រយុទ្ធវ័យក្មេង(១៨ឆ្នាំ) Jacob Mahler ជួយក្រុមភ្ញៀវ តាមស្មើមកវិញ នឹងកីឡាករវ័យ ១៩ឆ្នាំ Ikhsan Fandi រកបានគ្រាប់ជ័យជម្នះនៅនាទី ៧៥ ។​ ដូច្នេះហើយ ក្រុមជម្រើសជាតិកម្ពុជា នៅតែមិនទាន់ជោគជ័យឡើយ ក្នុងជំនួបមិត្តភាពកន្លងមក ពោលគឺក្រោមការដឹកនាំពីអ្នកចាត់ការថ្មីសញ្ញាតិជប៉ុន Keisuke Honda ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិ សិង្ហបុរី ដែលមកប្រកួតមិត្តភាពជាមួយ កម្ពុជា កាលពីម្សិលមិញនេះ ភាគច្រើនជាកីឡាករយុវជន។ បើទោះបីជាលទ្ធផលមិនល្អក៏ដោយសម្រាប់ កម្ពុជា នេះគ្រាន់តែជាការសាកល្បងសមត្ថភាពប៉ុណ្ណោះ ដើម្បីត្រៀមប្រកួតផ្លូវការ ក្នុងពានរង្វាន់ AFF 2018 នៅដើមខែក្រោម ៕

Loading...