Post News Media ព័ត៌មានកីឡា Rooney ទាត់បា...

Rooney ទាត់បាល់ free kick ពីចំងាយជួយក្រុម DC United ទទួលជ័យជម្នះ (វីដេអូ)

កាលពីព្រឹកមិញ ក្រុមម្ចាស់ផ្ទះ DC United បានយកឈ្នះភ្ញៀវ Toronto FC ដោយលទ្ធផល ១ទល់០ ដែលធ្វើបានសម្រេចដោយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Wayne Rooney ក្នុងជំនួបសប្តាហ៍ទី៣២ ដោយការទាត់បាល់ free kick ពីចំងាយ។

ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះ តែងតែជួយក្រុមឲ្យទទួលជ័យជម្នះជារឿយៗ ទាំងការរកគ្រាប់បាល់ នឹងបញ្ជូលបាល់ឲ្យមិត្តរួមក្រុមសម្រេចទី ។ ជាក់ស្តែង​ ១គ្រាប់ របស់អតីតកីឡាករ បីសាចក្រហម Manchester United នៅនាទីទី ១៨ ដែលជាការទាត់បាល់ពិន័យ (free kick) ពីចំងាយយ៉ាងល្អ បានធ្វើក្រុមប្រកបអាជីពនៅក្របខណ្ឌកំពូលសហរដ្ឋអាមេរិក ទទួលបាន ៣ពិន្ទុ បន្ថែមនាជំនួបសប្តាហ៍ទី ៣២​ ។

សូមរំលឹកថា Rooney បានចាកចេញពីក្រុម Everton មកចូលរួមជាមួយ DC United តាំងពីដើមរដូវកាល ២០១៨ មកម្លេះ នឹងបានបង្ហាញខ្លួន ១៨លើក រកបាន ១០គ្រាប់ ផងដែរ៕

Loading...