Post News Media ព័ត៌មានកីឡា ក្លិបភ្នំពេញក...

ក្លិបភ្នំពេញក្រោន នាំយកអតីតគ្រូជម្រើសជាតិកម្ពុជា មកដឹកនាំនារដូវកាលថ្មី

ក្លិបបាល់ទាត់ភ្នំពេញក្រោន បាននាំយកអតីតគ្រូជម្រើសជាតិកម្ពុជា លោក Leonardo Vitorino មកដឹកនាំនៅរដូវកាលថ្មី ២០១៩ ខាងមុខ ដែលម្ចាស់ជើងឯក ៦ សម័យកាល បានប្រកាសមុននេះបន្តិច។

បុរសសញ្ជាតិប្រេស៊ីល វ័យ ៤៤ ឆ្នាំ នឹងត្រូវដឹកនាំក្រុម ភ្នំពេញក្រោន នារដូវកាលថ្មី ២០១៩ នៃក្របខណ្ឌកំពូលកម្ពុជា ចាប់ពីពេលនេះតទៅ។ ក្នុងសន្និសីទសារព័ត៌មាននៅមុននេះ គ្រូធ្លាប់ដឹកនាំជម្រើសជាតិកម្ពុជាកាលពីឆ្នាំ ២០១៧ បានថ្លែងថា៖ មានក្លិបជាច្រើនបានទាក់ទងមក មានទាំងក្លិបនៅប្រទេសម៉ាឡេស៊ី ក្លិបនៅប្រទេសថៃ ប៉ុន្តែខ្ញុំសម្រេចមកកម្ពុជា ដោយសារតែ ខ្ញុំមានទំនាក់ទំនងល្អជាមួយកម្ពុជា។ ”លោកក៏បានបន្ថែមថា អ្វីៗមិនសម្រេចតែលើលុយនោះទេ”។ នេះគាត់ចង់ផ្តោតទៅលើប្រទេសដែលទាក់ទងមកហ៊ានឲ្យប្រាក់ឈ្នួលខ្ពស់ជាងក្លិបភ្នំពេញក្រោន តែគាត់បដិសេធ។

សូមបញ្ជាក់ថា លោក Leonardo Vitorino ក្រោយពេលចាកចេញពីជម្រើសជាតិកម្ពុជា បានទៅធ្វើជាគ្រូបច្ចេកទេសនៅក្លិប Ceará Sporting Club នឹងមកដឹកនាំក្លិប Lanexang United របស់ប្រទេសឡាវ មុនមក ភ្នំពេញក្រោន៕

Loading...