Post News Media ព័ត៌មានកីឡា យុវជនសាលាបាល់...

យុវជនសាលាបាល់ទាត់ជាតិបាទី U18 បានយកឈ្នះ យុវជន Fukushima U18 របស់ជប៉ុន ដោយលទ្ធផល ១ទល់០ មុននេះ (វីដេអូ)

ក្រុមបាល់ទាត់យុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ បានយកឈ្នះលើ យុវជនក្រុម Fukushima អាយុក្រោម ១៨ឆ្នាំ របស់ប្រទេសជប៉ុន ក្នុងលទ្ធផល ១ទល់០ មុននេះបន្តិច នាពហុកីឡដ្ឋានជាតិ។

នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិអបអរសាទរខួបលេីកទី ៦៥ កម្ពុជា-ជប៉ុន ដែលជាចំណងមិត្តភាពរវាងប្រទេសទាំងពីរ ខណ:ដែលក្រុមដំណាងកម្ពុជា​ បានយកឈ្នះក្រុមដំណាងមកពីប្រទេសជប៉ុន ១ទល់០ ហើយគ្រាប់ជ័យជម្នះនេះរកបានដោយកីឡាករ ធី លាង នៅនាទីទី ៧៥ ។

យុវជនក្រុម Fukushima នឹងត្រូវប្រកួត ១លើកទៀត ជាមួយក្រុម វិសាខា នៅថ្ងៃទី ០២ ខែ វិច្ចិការ ឆ្នាំ ២០១៨ ធ្វើឡើងនៅវេលាម៉ោង ៥:០០ នាទីល្ងាច លើពហុកីឡដ្ឋានជាតិដដែល៕

រូបភាព៖ សហព័ន្ធបាល់ទាត់ជាតិ

Loading...