ព័ត៌មានកីឡា

Dortmund យកឈ្នះជើងខ្លាំង Bayern Munich បន្តមិនស្គាល់ចាញ់ (វីដេអូ)

ក្រុមបាល់ទាត់ Borussia Dortmund បានយកឈ្នះក្រុមជើងខ្លាំង Bayern Munich ដោយលទ្ធផល ៣ ទល់ ២ កាលពីយប់មិញ នាទឹកដី Signal Iduna Park ធ្វើឲ្យម្ចាស់ផ្ទះបន្តមិនស្គាល់ចាញ់ ក្នុង ១១ ប្រកួតនៅ Bundesliga ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Marco Reus ២ គ្រាប់ ម្នាក់ឯង នៅនាទី ៤៩(១១ម៉ែត្រ) នឹង ៦៧ ស្របពេលដែលកីឡាករប្តូចូល Paco Alcacer រកបាន ១ គ្រាប់ នៅនាទីទី ៧៣ ខណ:ដែលក្រុមភ្ញៀវរកបានដោយកីឡាករ Robert Lewandowski ទាំងពីរគ្រាប់ម្នាក់ឯង នៅនាទីទី ២៦​ នឹង ៥២ ។

ក្រោយទទួលជ័យជម្នះនេះ Dortmund បន្តឈរកំពូលតារាង Bundesliga ដោយមាន ២៧ ពិន្ទុ ក្នុងដៃ ចំណែកក្រុមការពារជើងឯក Bayern Munich ស្ថិតនៅលេខ ៣ កំពុងមាន ២០ ពិន្ទុ ក្នុងដៃ ៕

https://www.youtube.com/watch?v=R4W10K_k2nU&t=20s

មតិយោបល់