Post News Media ព័ត៌មានកីឡា គ្រូជម្រើសជាត...

គ្រូជម្រើសជាតិកម្ពុជា ថាមានសង្ឃឹមច្រើន ប្រកួតស្អែកនេះ

ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា នឹងត្រូវទទួលស្វាគមន៍ ក្រុមជម្រើសជាតិ ឡាវ នៅថ្ងៃស្អែក ក្នុងពានរង្វាន់ AFF Suzuki Cup 2018 នាវេលាម៉ោង ០៦:៣០ នាទីល្ងាច លើពហុកីឡដ្ឋានជាតិ ខណ:ដែលលោក Felix ថាមានសង្ឃឹមច្រើន ដោយសារកូនក្រុមមានពេលហ្វឹកហាត់គ្រប់គ្រាន់ សម្រាប់ត្រៀមខ្លួន។

លោក Felix ដែលជាគ្រូបង្វឹកដឹកនាំក្រុមជម្រើសជាតិកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុននេះថា “យើងមានពេលហ្វឹកហាត់គ្រប់គ្រាន់ ដូច្នេះសម្រាប់ការប្រកួតជាមួយ ឡាវ ស្អែកនេះ យើងមានសង្ឃឹមច្រើន ហើយកូនក្រុមបានត្រៀមខ្លួនបានយ៉ាងល្អ។ យើងក៏បានរៀបចំបានល្អដែរ សម្រាប់ទទួល ឡាវ ហើយខ្ញុំបានមើលវីដេអូ របស់យើង នឹងបានកែប្រែចំណុចខ្វះខាតផងដែរ”។

សូមបញ្ជាក់ថា គោព្រៃកម្ពុជា នឹងត្រូវប្រកួតជាមួយ ឡាវ ក្នុងជំនួបលើកទី ៣ ខណ:ដែលភ្ញៀវជាជំនួបលើកទី ៤ ហើយក្រុមទាំងពីរមិនទាន់មានពិន្ទុដូចគ្នា តែកម្ពុជា មិនទាន់អស់ឱកាស ១០០% នោះទេ៕

Loading...