ព័ត៌មានបច្ចេកវិទ្យា

KFC នៅចិន គ្រោងប្រើបច្ចេកវិជ្ជាសម្គាល់មុខ ទាក់ទាញភ្ញៀវចូលញ៉ាំអាហារទាន់ចិត្តរបស់ខ្លួន

ក្រុមហ៊ុន KFC នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន កំពុងសហការជាមួយក្រុមហ៊ុន Baidu ដើម្បីបង្កើតភោជនីយដ្ឋានទំនើប ដែលបំពាក់បច្ចេកវិជ្ជាសម្គាល់ផ្ទៃមុខរបស់អតិថិជន តាមរយ:ការបំពាក់ទូស្គេនមុខរបស់ភ្ញៀវ ដើម្បីជាការទាក់ទាញពួកគេឱ្យមកញ៉ាំអាហារទាន់ចិត្តរបស់ខ្លួនបន្ថែមទៀត។

ទូបច្ចេកវិជ្ជានោះ អាចថតសម្គាល់ផ្ទៃមុខអតិថិជន ហើយដាក់ចេញនូវសំណើរមុខម្ហូបដោយផ្អែកតាមអារម្មណ៍ អាយុ និងភេទរបស់ពួកគេ។

នៅក្នុងសន្និសិទ្ធសារព័ត៌មានមួយ ក្រុមហ៊ុន Baidu បាននិយាយថា ភ្ញៀវបុរសវ័យខ្ទង់ ២០ ឆ្នាំ ប្រហែលចូលចិត្តញ៉ាំប៊ឺហ្គឺសាច់មាន់បំពង ស្លាបមាន់អាំង និងកូកា សម្រាប់អាហារថ្ងៃត្រង់ ចំណែកស្រ្តីវ័យខ្ទង់ ៥០ ឆ្នាំ ប្រហែលចូលចិត្តញ៉ាំបបរ និងទឹកសណ្តែក សម្រាប់អាហារពេលព្រឹក ជាដើម។ល៕

ប្រភពព័ត៌មាន៖ mashable

មតិយោបល់