ព័ត៌មានបច្ចេកវិទ្យា

លេចធ្លាយលក្ខណៈសម្បត្តិទូរស័ព្ទដៃ LG G6 សមត្ថភាពខ្ពស់ ហួសការគិត

ស្របពេលដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំវត្តមានកំពូលទូរស័ព្ទដៃ LG G6 នៅលើទីផ្សារនាឆ្នាំថ្មី ២០១៧ ខាងមុខ ស្រាប់តែមានពាក្យចចាមអារ៉ាមមួយបានអះអាងថា ទូរស័ព្ទដៃលំដាប់កំពូលមួយនេះ នឹងមានភាពខុសគ្នាឆ្ងាយពី G5 ដែលជាជំនាន់មុនរបស់វា។ តាមរយ:ព័ត៌មានក្រៅផ្លូវការនោះបានឱ្យដឹងថា ក្រុមហ៊ុន LG នឹងធ្វើការកែលម្អរចនាបថ LG ត្រកូល G ជំនាន់បន្ទាប់ ឱ្យថ្មីទាំងស្រុង ទាំងកញ្ចក់ និងតួលោហ:ធាតុ រួមទាំងថ្មអាចធ្វើការដោះដូរបាន ព្រមជាមួយមុខងារដ៏មានសក្តានុពលជាច្រើនទៀត ដូចជាប្រព័ន្ធការពារទឹកជ្រាប បច្ចេកវិជ្ជាសាកថ្មឥតខ្សែ និងមុខងារស្កេនប្រស្រីភ្នែក (Iris Scanner) ជាដើម។
ទោះយ៉ាងណា ព័ត៌មានខាងលើមិនទាន់ត្រូវបានក្រុមហ៊ុន LG ទទួលស្គាល់ជាផ្លូវការនៅឡើយទេ ដូចនេះមានតែរង់ចាំមើលទាំងអស់គ្នា ថាតើសមាសភាពផ្សំដ៏អស្ចារ្យដែលបានបែកធ្លាយទាំងនេះ នឹងរួមផ្តុំគ្នាបង្កើតបានជា LG G6 ល្អដាច់គេ ឬក៏យ៉ាងណា៕

ប្រភពព័ត៌មាន៖ gsmarena.com

មតិយោបល់