ព័ត៌មានបច្ចេកវិទ្យា

ភាគហ៊ុនរបស់ក្រុមហ៊ុន Toshiba ធ្លាក់ចុះជាង ១០% នៅលើអាជីវកម្មនុយក្លេអ៊ែរ

ភាគហ៊ុនរបស់ក្រុមហ៊ុន Toshiba បានធ្លាក់ចុះជាង ១០ ភាគរយ នៅលើរបាយការណ៍ថ្ងៃអង្គារ៍ ហើយវាទំនងជានឹងត្រូវកត់ត្រាជាការខាតបង់ដ៏ធ្ងន់ធ្ងរ ទាក់ទងទៅនឹងការទិញយកក្រុមហ៊ុនផ្តល់សេវាកម្មថាមពលនុយក្លេអ៊ែរ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធសហរដ្ឋអាមេរិកមួយ។
ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន Toshiba បានធ្លាក់ចុះ ១០.៤ ភាគរយ ដោយក្នុងមួយចំណែកហ៊ុនស្មើ ៣៩,៧១០ យ៉េន(3,39 ដុល្លារ) បើប្រៀបជាមួយការខាតបង់កាលពីមុន ដែលមានរហូតដល់ ១៦.៣ ភាគរយ។
យោងតាមសេចក្តីរាយការណ៍ ពីផ្សារហ៊ុន Nikkei ក្រុមហ៊ុននេះ នឹងចេញរបាយការណ៍អំពីការខាតបង់ទឹកប្រាក់ប្រហែល ១០០ ពាន់លានយ៉េន (៨៥០ លានដុល្លារ) ក្នុងឆ្នាំសាពើភ័ណ្ឌ ដែលនឹងបញ្ចប់ទៅនៅខែមីនា ឆ្នាំ២០១៧ ខាងមុខ។ ស្របពេលគ្នានេះដែរ ប្រព័ន្ធផ្សាយសាធារណ:របស់សារព័ត៌មាន NHK បានរាយការណ៍ថា តួលេខអាចនឹងកើនឡើងដល់ ៥០០ ពាន់លានយ៉េន( ៤,២៦ ពាន់លានដុល្លារ )។
ផ្សារហ៊ុនឈានមុខគេនៅជប៉ុនមួយនេះ បានរាយការណ៍បន្ថែមថា ការខាតបង់របស់ Toshiba គឺបានជាប់ទាក់ទងទៅនឹងជម្លោះការវាយតម្លៃមួយ នៅលើការទិញក្រុមហ៊ុនសេវាកម្មនុយក្លេអ៊ែរ Chicago Bridge & Iron របស់ក្រុមហ៊ុន Westinghouse Electric។
ក្រុមហ៊ុន Toshiba បានថ្លែងថា៖ «ថ្មីៗនេះ ពួកយើងកំពុងសិក្សាទៅលើការខាតបង់នៃចំនួនទឹកប្រាក់ប្រមាណ ១០០ ពាន់លានយ៉េន ដែលជាប់ពាក់ព័ន្ធទៅនិងការទិញខាងលើ» ៕

ប្រភពព័ត៌មាន៖ bangkokpost.com

មតិយោបល់