ព័ត៌មានបច្ចេកវិទ្យា

Trump ហាមសូម្បីតែដងស៊ែលហ្វី ក្នុងពិធីស្បថឡើងកាន់តំណែងប្រធានាធិបតីរបស់លោក

លោក Donald Trump នឹងត្រូវស្បថឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកនៅថ្ងៃទី 20 ខែមករា នាទីក្រុងវ៉ាស៊ីនតោនឌីស៊ី ជាមួយការដាក់ចេញនូវបម្រាមលើវត្ថុជាច្រើន ហើយក្នុងនោះ ក៏រួមមានទាំងដងថតរូបស៊ែលហ្វីផងដែរ។

ក្រុមការងារផ្ទេរអំណាចរបស់លោក បានរៀបចំនូវបញ្ជីរាយវត្ថុហាមប្រាមមួយខ្សែ ដែលមិនអនុញ្ញាតឱ្យមហាជនយកចូលទៅក្នុងពិធី ហើយក្នុងនោះមានដូចជា យន្តហោះដ្រូន ដងថតរូបស៊ែលហ្វី ឬកាំភ្លើង ជាដើម។ល។ ដែលការធ្វើដូចនេះ ត្រូវបានគេរិះគន់ថា វាហាក់បីដូចជាសម័យឆ្នាំ 1984 អីចឹង ខណ:លោក Trump គឺជាប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សសេរីភាព។ ក្រៅពីនេះ ប៉េកប៉ោង បង្វិច ឬសម្ពាយ កង់ ប្រអប់ដែក ពិលឡាស៊ែរ ក៏ត្រូវបានហាមឃាត់ផងដែរ៕

ប្រភពព័ត៌មាន៖ gizmodo

មតិយោបល់