ព័ត៌មានបច្ចេកវិទ្យា

ស្តេចកុំព្យូទ័រហ្គេម Razer Blade Pro ស៊េរីឆ្នាំ ២០១៧ ទទួលបានលិខិតបញ្ជាក់គុណភាពពី THX ដំបូងគេបង្អស់លើលោក

កំពូលកុំព្យូទ័រយួរដៃឯកទេសខាងប្រតិបត្តិការហ្គេមម៉ាស៊ីន Blad Pro ថ្មីរបស់ក្រុមហ៊ុន Razer ទើបទទួលបានលិខិតបញ្ជាក់ពីស្ថាប័នកំណត់ស្តង់ដាសកល លើគុណភាពសំឡេង និងក្រាហ្វិកវីដេអូ ​THX លើកដំបូងបង្អស់របស់ពិភពលោក។

ក្រុមហ៊ុនបានអះអាងថា តាមរយ:លិខិតបញ្ជាក់នេះ Razer Blade Pro ស៊េរីឆ្នាំ ២០១៧ នឹងមានបិទតែមសម្គាល់មួយពីក្រុមហ៊ុន THX ដែលនោះបានសេចក្តីថា កំពូលកុំព្យូទ័រយួរដៃឯកទេសខាងហ្គេមនេះ មានគុណភាពសំឡេង និងវីដេអូក្នុងកម្រិតមួយខ្ពស់ និងដ៏ល្អឥតខ្ចោះ។

កុំព្យូទ័រយួរបំពាក់អេក្រង់ ១៧ អីុញស៊េរីថ្មីនេះ ត្រូវបានបង្កើនសមត្ថភាព Hardware កាន់តែខ្ពស់ធៀបទៅនឹងជំនាន់មុនរបស់វា។ ចំណុចដែលគួរឱ្យកត់សម្គាល់ខ្លាំងជាងគេគឺ វាពាំនាំមកជាមួយ CPU Intel Core-i7 ជំនាន់ទី ៧ ថ្មី និង RAM ទំហំ ៣២​ ជីហ្គាបៃយ៍ ដែលត្រូវបានបង្កើនល្បឿនពី ២១៣៣ មេហ្គាហឺត ទៅ ២៦៦៧ មេហ្គាហឺត។

មិនខុសពីជំនាន់មុនរបស់វា Blade Pro 2017 បំពាក់អេក្រង់ 4k គាំទ្រជាមួយបច្ចេកវិទ្យ G-Sync របស់ Nvidia អាចប្រតិបត្តិជាមួយក្រាហ្វិកកាត Nivdia GeForce 1080 និងប្រើបន្ទះ Mouse រចនាជាប់នៅខាងស្តាំក្តារចុច។

កុំព្យូទ័រយួរដៃម៉ូឌែលថ្មីនេះ នឹងដាក់លក់នៅលើទីផ្សារអាមេរិក ក្នុងខែមេសា ជាមួយតម្លៃ ៣,៩៩៩ ដុល្លារ និងក្នុងទីផ្សារចក្រភពអង់គ្លេស ជាមួយតម្លៃ ៣,៧៩៩ ផោន៕

ប្រភពព័ត៌មាន​: cnet

មតិយោបល់