ព័ត៌មានបច្ចេកវិទ្យា

Galaxy J7 ស៊េរីឆ្នាំ 2017 កំពុងដាក់លក់ក្នុងតម្លៃ ២៦៥ ដុល្លារ

ទីបំផុត ទូរស័ព្ទដៃ Galaxy J7 ស៊េរីឆ្នាំ ២០១៧ ដែលអ្នកប្រើប្រាស់កំពុងរង់ចាំអស់ប៉ុន្មានខែ ថ្ងៃនេះ វាបានបង្ហាញខ្លួននៅលើហាងទំនិញអនឡាញរបស់ក្រុមហ៊ុន Sprint ដោយប្រើឈ្មោះថា Galaxy J7 Perx។

ស្មាតហ្វូនជំនាន់ថ្មីនេះ បំពាក់ដោយអេក្រង់ទំហំ ៥.៥ អ៊ីញ ជាមួយគុណភាពបញ្ចាំងរូបភាពក្នុងកម្រិត HD ប្រើប្រាស់បន្ទះឈីប Snapdragon 625 ជាមួយអង្គប្រតិបត្តិ Octa-Core 2.2 GHz រួមទាំងអង្គចងចាំ 2GB មានទំហំផ្ទុក 16GB ថែមទាំងអាចបន្ថែម MicroSD ខាងក្រៅបានផងដែរ រីឯកាមេរ៉ាផ្នែកខាងក្រោយទំហំ 8MP ខណ:កាមេរ៉ាមុខទំហំ 5MP និងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android Nougat 7.0 ។

គួរបញ្ជាក់ថា​ ទូរស័ព្ទ Galaxy J7 Perx កំពុងដាក់លក់នៅក្រុមហ៊ុន Sprint ក្នុងតម្លៃ ២៦៥ ដុល្លារ៕

ប្រភព៖ Gsmarena.com

 

ចុចអានអត្ថបទបែកធ្លាយ Samsung Galaxy J7 ស៊េរីឆ្នាំ 2017 ជាមួយរចនាបថប្លែកទាំងស្រុង

មតិយោបល់