ព័ត៌មានបច្ចេកវិទ្យា

Huawei P10/ P10 Plus រឹតតែលេចធ្លោក្នុងពិធីជប់លៀងអំណរឆ្នាំថ្មី ប្រពៃណីខ្មែរ

ភ្នំពេញ៖ បន្ទាប់ពីទទួលជោគជ័យលើទីផ្សារស្មាតហ្វូនកាមេរ៉ាភ្លោះ Huawei P9 & P9 Plus និង Huawei GR5 ស៊េរីឆ្នាំ 2017 Stand & Premium Version រួចមក ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បានប្រារព្ធកម្មវិធីជុំជួបពិសេស ដើម្បីថ្លែងអំណរគុណដល់មិត្តអ្នកសារព័ត៌មាន និងដៃគូសហការនៅភោជនីយដ្ឋាន ជួបញុាំ ល្ងាចថ្ងៃអង្គារ៍ ទី ១១ មេសា ម្សិលមិញ។

កម្មវិធីជប់លៀងដ៏ពិសេសនេះ រួមមានវត្តមានតារាចម្រៀង តារាបង្ហាញម៉ូតល្បីៗ មិត្តអ្នកសារព័ត៌មាន អ្នកថតរូបអាជីព ក្រុមការងារ Huawei និងដៃគូរសហការ សរុបជាង ៣០នាក់ ដោយមានការពិសារអាហារដ៏ឆ្ងាញ់ពិសារ បែបកម្រងគ្រួសារ Huawei។

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់របស់ ស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ក្រៅពីត្រៀមកាដូពិសេសសរុបទូទាំងប្រទេសជាង ១០ ម៉ឺនដុល្លារ សម្រាប់ ហួវៃសង្រ្កាន ម្រូសិន មហាថែម ថែមដូចព្យុះ ថែមអស់ស្ទះ ថែមថែមពី ហ៊ួរវ័យ Free Free ពី ហួវៃ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហួវៃ ក៏បានរៀបចំនូវកម្មវិធីអាហារសាមគ្គីសម្រាប់ថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់អតិថិជន ដៃគូរសហការ តារាចម្រៀង តារាម៉ូឌែល មិត្តអ្នកសារព័ត៌មាន អ្នកថតរូបអាជីព និងក្រុមការងារ Huawei ដែលបានជួយជំរុញឲ្យ Huawei រីកចម្រើនជាលំដាប់រហូតអាចគ្រងដំណែងលេខ១ លើប្រាក់ចំណេញពីប្រព័ន្ធប្រតិបត្តិការ Android ខ្ពស់ជាងគេបំផុតលំដាប់ពិភពលោកឆ្នាំ ២០១៦ និងជាវិជ្ជមានសម្រាប់ឆ្នាំ ២០១៧។ លោក យុទ្ធូ បន្ថែមថា “ឆ្នាំថ្មី ជោគជ័យថ្មី ជាមួយហួវៃ”។

គួររំឭកថា ហួវៃសង្រ្គានប្រមូសិន មាននៅគ្រប់សាខានៃហាងលក់ទូរសព្ទ ដែលមានបុគ្គលិក ហួវៃ និងស្លាកសញ្ញា ហួវៃ។ បច្ចុប្បន្ន ក្រុមហ៊ុន Huawei កំពុងឡើងកូដខ្លាំង ដោយសារ លក្ខណ:ពិសេសរបស់ស្មាតហ្វូនកាមេរ៉ាភ្លោះ និងគុណភាពផលិតផលលើសពីតម្លៃ។ ស្របពេល ហួវៃ ត្រៀមខ្លួនបង្ហាញនូវកំពូលអធិរាជស្មាតហ្វូនកាមេរ៉ា Lecia មុខក្រោយ ក្នុងតម្លៃដ៏ភ្ញាក់ផ្អើល ជាមួយនឹងការថែមអស្ទះ របស់ Huawei P10 & P10 Plus ។

ក្នុងពិធីជប់លៀងអបអរឆ្នាំថ្មី និងថ្លែងអំណរគុណអ្នកសារព័ត៌មាននេះដែរ ក្រុមហ៊ុនក៍ផ្តល់ឱកាសអ្នកចូលរួមទាំងអស់គ្នាតេស្តស៊េរីថ្មីបំផុត Huawei P10/ P10 Plus ដែលនឹងចេញលក់ក្នុងពេលឆាប់ៗនេះ និងដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូបបែបសិល្ប:ស៊ីវិឡៃ Portrait ដោយបន្ថែម Artistics Effect ដ៏អស្ចារ្យ ជួយឱ្យរូបថតមានសោភណ្ឌភាពកាន់តែទាក់ទាញ និងរឹតតែច្បាស់ អាចថតរូបភាពសខ្មៅ ស្រមោលពន្លឺ ឬផ្ទៃព្រាលបានយ៉ាងស្រស់ស្អាត ជាមួយកាមេរ៉ាបំពាក់បច្ចេកវិទ្យា Leica ជំនាន់ទី ២ ជួយទប់លំនឹង ថតរូបពេញយប់ ឬកន្លែងខ្សោយពន្លឺខ្លាំង បានគួរជាទីគាប់ចិត្ត៕

មតិយោបល់