ព័ត៌មានបច្ចេកវិទ្យា

បានសាកកម្មវិធីថ្មីនេះនៅ? សើចទាល់តែហៀរទឹកភ្នែកពេលឃើញមុខឃ្យូតៗខ្លួនឯង!

តើប្រិយមិត្តធ្លាប់បានសាកល្បងលេងកម្មវិធី Memoji នេះហើយឬនៅ? វាពិតជានឹងជួយបង្កើនភាពរីករាយ និងសំំណើចក្អាកក្អាយដល់ប្រិយមិត្តជាមិនខាន។ Memoji from Facetune គឺជាកម្មវិធីកែកុនរូបភាពជំនាន់ថ្មីមួយ បង្កើតឡើងដោយក្រុមហ៊ុនផលិតកម្មវិធី Lighttricks។ វាអនុញ្ញាតឱ្យលោកអ្នកបង្កើតរូបភាពចលនាស៊ីអារម្មណ៍ប្លែកៗ និងគួរឱ្យអស់សំណើច ដូចជា ខឹង សើច ងរង៉ក់ សប្បាយ  ឬយំ ជាដើម តាមរយ:ផ្ទៃមុខប្រិយមិត្តផ្ទាល់ ឬរូបនរណាម្នាក់ផ្សេងក៏បាន។ បន្ទាប់មក អាចចែកបន្តដាក់លើបណ្តាញសង្គមផ្សេងៗ ដូចជា Facebook បានផងដែរ។

សូមចុចត្រង់តំណភ្ជាប់នេះដើម្បីទាញយក => Memoji from Facetune

មតិយោបល់