ព័ត៌មានបច្ចេកវិទ្យា

គូប្រជែង Facebook កំពុងមានសន្ទុះងើបឡើងយ៉ាងខ្លាំង

LinkedIn គឺជាបណ្តាញទំនាក់ទំនងសង្គមមួយ ថ្មីៗនេះត្រូវបានក្រុមហ៊ុនយក្ស Microsoft ទិញយក ដោយសារមើលឃើញពីអត្ថប្រយោជន៍របស់វាជាច្រើន។

បណ្តាញសង្គមថ្មីនេះ បានប្រកាសថា ខ្លួនមានសមាជិកជាង ៥០០ លាននាក់ហើយកំពុងប្រើប្រាស់ ហើយនេះជាសន្ទុះមួយយ៉ាងខ្លាំងខ្លា ប៉ុន្តែ ជាក់ស្តែងវាមិនទាន់ប្រកៀកប្រកិតគ្នាជាមួយ Facebook នៅឡើយទេ។ យ៉ាងណាក្តី វាគឺជាបណ្តាញសង្គមមួយដែលអ្នកគួរប្រើ ដោយសារតែ LinkedIn មានអ្នកចុះបញ្ជីការងារជាង ១០ លាននាក់ ហើយនិងមានក្រុមហ៊ុនជាង ៩ លានស្ថាប័នកំពុងស្វែងរកបុគ្គលិកនៅទីនោះ។

លើសពីនេះ អ្នកប្រើប្រាស់មួយចំនួនក៏បានបង្កើតជាមាតិកាលើ LinkedIn ជាច្រើនផងដែរ។ ជាការពិតណាស់ ជាង ១ សែន អត្ថបទត្រូវបានបង្ហោះផ្សាយជារៀងរាល់សប្តាហ៍នៅលើបណ្តាញសង្គមថ្មីមួយនេះ។

គួរបញ្ជាក់ថា អ្នកប្រើប្រាស់ជាង ៥០០ លាននាក់នោះ មានប្រភពចេញពីបណ្តាប្រទេសជាង ២០០ ផ្សេងៗពីគ្នា។

@ចូលទៅកាន់បណ្តាញសង្គម LinkedIn ដោយចុចត្រង់នេះ!

ប្រភព៖ gsmarena.com

មតិយោបល់