ព័ត៌មានបច្ចេកវិទ្យា

Nissan បង្អួតម៉ូឌែល Murano ម៉ាស៊ូត 2016 ប៉ុណ្ណឹងម៉េចវិញ?

បរទេស: នៅពេលដែលឱកាសមកដល់ ក្រុមហ៊ុន Nissan បានបង្ហាញនូវម៉ូឌែលរថយន្ត Murano ដ៏ថ្មីស្រឡាង ប្រចាំឆ្នាំ 2016 នេះ ដោយធ្វើឱ្យអ្នកបើកបរចង់ប្រើបាស់ និងមានភាពរំជើបរំជួល អំពីជម្រើសសម្បូរបែប នៃប្រព័ន្ធបច្ចេកវិទ្យាម៉ាស៊ីន ជំនាន់ក្រោយបំផុត។

ជម្រើសដំបូង គឺថាម៉ាស៊ីន V6 3.5 លីត្រ ត្រូវបានបំពាក់កក្នុងរថយន្តរបស់ក្រុមហ៊ុន Nissan ស៊េរី Powertrain មានរូបរាងទាក់ទាញ គួរឱ្យកត់សម្គាល់។ មានពាក្យចចាមអារ៉ាម អំពីម៉ាស៊ីនរថយន្តម៉ូឌែលនេះថា ប្រើម៉ាស៊ូត ទៀតផង។ ក្នុងករណីនេះ ត្រូវបានគេប៉ាន់ប្រមាណថា វាប្រហែលជានឹងមានចំណុះ 2.0 លីត្រ នៃម៉ាស៊ីនស៊ីឡាំង 4 dCi ប្រភេទជម្រើសទី២។

ជម្រើសទី១ គឺជារថយន្តម៉ាស៊ីន 2,5 លីត្រ ស៊ីឡាំង 4 ប្រភេទ កូនកាត់ រួមជាមួយនឹងម៉ូទ័រអគ្គិសនី 15 គីឡូវ៉ាត់។ ជាមួយនឹងប្រភេទនៃ powertrain នេះវាត្រូ វបានគេរំពឹងទុកថា នឹងផលិតរថយន្តកម្លាំង 260 សេះ និងខ្នាត 243 lb-ft នៃកម្លាំងបង្វិលជុំ។

គួរបញ្ជាក់ថា រថយន្ត Murano ស៊េរីថ្មីនេះ នឹងភ្ជាប់មកជាមួយនឹងការដ្រាយកង់ខាងមុខ ព្រមទាំងដ្រាយកង់ទាំងអស់ ៤គ្រាប់ ផងដែរ។ អំណាចនៃកម្លាំងម៉ាស៊ីននេះ នឹងត្រូវបានបញ្ជូនតាមរយ:ប្រព័ន្ធប្រតិបត្តិការ CVT ដោយស្វ័យប្រវត្តិ គួរឱ្យគាប់ចិត្ត៕

2015-2016-Nissan-Murano-North-Plainfield_20161-1024x6802015-nissan-murano-ny 2016-nissan-murano-side

មតិយោបល់