ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Toyota ប្រកាសប្រមូលរថយន្ត Tacoma ចំនួន ២២៨,០០០ គ្រឿង ដោយសារបញ្ហាលេចធ្លាយ

ក្រុមហ៊ុន Toyota បានចេញសេចក្តីប្រកាសប្រមូលរថយន្ត Tacoma ធុនកណ្តាល ប្រភេទភិកអាប់ ស៊េរីឆ្នាំ ២០១៦២០១៧ ប្រមាណ ២២៨,០០០ គ្រឿង នៅអាមេ​រិក ​ដើម្បីត្រួត​ពិនិត្យបញ្ហាសុវត្ថិភាព បន្ទាប់ពីគេរកឃើញថា រថយន្តទាំងនោះ​អាច​នឹងកើតមាន​បញ្ហា​លេច​ធ្លាយប្រេង។

បញ្ហានេះ គឺបណ្តាលមកពីខ្ចៅមួយចំនួនដែលប្រើសម្រាប់មូលរឹតដុំឌីផេរ៉ង់ស្យែល (ដុំហ្គែរសម្រាប់ធ្វើឱ្យកង់រថយន្តខាងក្រោយផ្លាស់ប្តូរល្បឿននៅពេលបត់ចុះឡើង)អាចនឹងមិនត្រូវបានមូលរឹតឱ្យជាប់ល្អ ដែលអាចនាំ​ឱ្យលេចប្រេងនៅពេលវាបញ្ចូល​កម្លាំងថាមពលពីម៉ូទ័រស្លាបចាក់ទៅកាន់កង់ក្រោយ។ ប្រសិន​បើ​អ្នកបើកបរនៅតែ​បន្តបញ្ជាយាន​​យន្ត​របស់ខ្លួន​ទៅមុខ ខណ:ប្រេងកំពុង​ហៀរចេញ នោះដុំឌីផេរ៉ង់​ស្យែល​នឹងមានការខូច ធ្វើឱ្យវាពិបាកធ្វើចលនាទៅមុខ និងលាន់សំឡេង។

ឆ្លើយតបចំពោះបញ្ហានេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន នឹងឆែក​មើល​គ្រប់រថយន្តដែលរងផលប៉ះពាលទាំងនេះ ហើយប្រសិនបើរក​មិនឃើញទេនោះ ក្រុម​បច្ចេកទេសនឹងមូលខ្ចៅចូលឡើងវិញ ផ្ទុយទៅវិញ ក្រុមហ៊ុននឹងផ្លាស់ប្តូរខ្ចៅ និង​កម្រង​ដុំឌីហ្វេរ៉ង់ស្យែលខាងក្រោយថ្មី។ ចុងក្រោយ ប្រសិនបើដុំនោះមានការខូចខាត ក្រុមហ៊ុន​នឹងប្តូរដុំថ្មីជូនអតិថិជនដោយឥតគិតថ្លៃតែម្តង៕

ប្រភពព័ត៌មាន: cnet

មតិយោបល់