ព័ត៌មានបច្ចេកវិទ្យា

ទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុន Apple នឹងបើកប្រើជាផ្លូវការចុងឆ្នាំនេះ

ទីស្នាក់ការកណ្តាលថ្មីរបស់ក្រុមហ៊ុន Apple ដែលត្រូវបានគេហៅជាផ្លូវការថា “Apple Park” សាងសង់ជិតរួចរាល់ហើយ និងត្រូវបើកប្រើជាផ្លូវការនៅចុងឆ្នាំនេះតែម្ដង។ តាមរយះខ្សែវីដេអូថ្មីមួយ ថតបានដោយឌ្រូនពីលើអាកាស បង្ហាញឲ្យឃើញថា Apple Park និង Steve Jobs Theater មានសណ្ឋានដូចទៅនឹងព្រះអាទិត្យកំពុងរាបលិច។

 

@សូមទស្សនាវីដេអូឃ្លីបខាងក្រោម

ទីស្នាក់ការកណ្តាលថ្មីដែលមានទំហំ 2.8 លានហ្វីតការ៉េនេះ នឹងក្លាយជាកន្លែងផ្ទុកបុគ្គលិកប្រចាំក្រុមហ៊ុន Apple បានជាង 12,000 នាក់។ ហើយនេះគឺជាសំណង់ដ៏មានមហិច្ឆតាខ្ពស់បំផុតរបស់លោក Jony Ive ដែលជាប្រធានផ្នែកឌីហ្សាញ មានការរុំព័ទ្ធដោយបន្ទះកញ្ចក់ដ៏ធំជាច្រើនផ្ទាំង និងប្រើប្រាស់បង្គន់បញ្ជាចាក់ទឹកដោយចុចប៊ូតុង Home ស្រដៀងនៅលើ iPhone ថែមទាំងបណ្ដុះដើមឈើជាង ៩ ពាន់ដើម ជុំវិញបរិវេណនៃអាគារផងដែរ។

Steve Jobs Theater ជាទីកន្លែងសម្រាប់ចាក់បង្ហាញរាល់គ្រប់ផលិតផល Apple ចេញថ្មីនាពេលអនាគត វាបំពាក់ផ្ទាំងកញ្ចក់ក​ម្ពស់ 20 ហ្វីត (បន្ទះកញ្ចក់ធំបំផុតលើពិភពលោក) និងមានកៅអីអាចអង្គុយបានចំនួន 1000 នាក់៕

ប្រភព-Mashable.com

 

មតិយោបល់