ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Huawei ដាក់បង្ហាញសាកល្បង ស្មាតហ្វូនស៊េរីថ្មី nova 2i លើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ ទីបំផុតក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក Huawei ប្រចាំកម្ពុជា បានដាក់បង្ហាញវត្តមាន និងឲ្យ​ ប្រើប្រាស់សាកល្បងនូវស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា៤ nova 2i  លើកដំបូង ក្នុងពិធីជំនួបបណ្តាញប្រព័ន្ធផ្សព្វផ្សាយ និងតារាល្បីៗ នៅព្រឹកថ្ងៃទី ១២ តុលា នេះ។

កម្មវិធីនេះ ធ្វើឡើងនៅក្នុងទីស្នាក់ការក្រុមហ៊ុន Huawei ផ្ទាល់ ដោយមានការចូលរួមពីភ្ញៀវកិត្តិយស អ្នកសារព័ត៌មាន និងតារាល្បីៗ សរុបប្រមាណជាង ២០នាក់។

ដោយមានវត្តមានជាភ្ញៀវកិត្តិយសនៃកម្មវិធីដ៏វិសេសនេះ តារាសម្តែង និងបង្ហាញម៉ូតល្បីឈ្មោះ កញ្ញា ភី យ៉ា វេកា និង មុន្នី រត្ន័ បានលើកសរសើរមិនដាច់ពីមាត់ ពីរូបរាងពិតរបស់ស្មាតហ្វូនស៊េរីថ្មី Huawei nova 2i ថា “រាងស្អាត អេក្រង់ធំពេញភ្នែក ថតរូបច្បាស់ស្អាតទាំងកាមេរ៉ាមុខក្រោយ ពិតជាល្បីដូចឈ្មោះមែន! ទ្រាំអត់បានទេ កម្ម៉ង់ទុកមួយដែរសិន”។​

កំពូលស្មាតហ្វូនស៊េរីថ្មីបំពាក់អេក្រង់ធំលាត កាមេរ៉ាភ្លោះមុខក្រោយដំបូងបង្អស់របស់ក្រុមហ៊ុន Huawei នេះ ត្រូវ​បានរចនាឡើងជាមួយនឹងអេក្រង់ធំ ពេញភ្នែក ពេញគែម ទំហំ 5.9 អីុញ មានឈ្មោះថា Huawei Fullទស្សនា Display។

មិនតែប៉ុណ្ណោះ កាមេរ៉ាភ្លោះមុខរបស់វាមានទំហំ 13MP/2MP ភ្ជាប់មកជាមួយមុខងារ Smart Selfie Toning Flash ឯកទេសថតរូបបែប Selfie មួយគ្មានពីរ អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្ប: portrait, Wide Aperture, Effect, Bokeh​ ស៊ីវិឡៃ និងរស់រវើក។

ចំណែកឯកាមេរ៉ាភ្លោះខាងក្រោយវិញមានទំហំ 16MP/2MP សមត្ថភាពខ្លាំង អាចផ្តិតយករូបភាពបែបសិល្ប:ស៊ីវិល័យកម្រិតខ្ពស់ អាចថតឱ្យព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតដាច់ល្អ (bokeh) និងជួយបន្ថែមពន្លឺសម្រាប់ទីតាំងដែលមានពន្លឺខ្សោយដូចកាមេរ៉ាអាជីព។ Huawei nova 2i ត្រូវបានបំពាក់ដោយបន្ទះឈីប Octa-core Kirin 659, មាន RAM ទំហំ 4GB និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ 64GB ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 7 ជាមួយនឹងថាមពលថ្មធំរហូតដល់ 3,340mAh អាចប្រើស៊ីមពីរបាន និងមានល្បឿនអីុនធើណិតលឿនកប់ Best 4G LTE Smart Ever  ផ្តល់ជូននូវបទពិសោធន៍ដ៏ថ្មីអស្ចារ្យ កាន់តែលឿន និងអស់កង្វល់រឿងអស់ថ្ម ល្អប្រើ មិនមែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម។

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei កម្ពុជា បានឲ្យដឹងថា មកទល់ពេលនេះ យើងទទួលបានការកម្ម៉ង់ទុកសម្រាប់ស្មាតហ្វូន Huawei nova 2i លើសពីការរំពឹងទុកសម្រាប់ស្តុកដំបូង។

លោក យុទ្ធូ បន្ថែមថា៖ “ក្រោយពីដាក់បង្ហាញនូវរូបរាងពិត គុណភាពល្អជាងគេ ទំនើបជាងគេ ថតស្អាតជាងគេ កាមេរ៉ាដល់ទៅ ៤ សេវាកប់ ថ្មកាន់បានយូរជាងគេ តម្លៃល្អជាងគេ គឺត្រឹមតែ ៣២៩ដុល្លារ ខ្ញុំជឿថាក្រុមហ៊ុន Huawei​ នឹងទទួលជោគជ័យខ្លាំងសម្រាប់ស្មាតហ្វូនស៊េរីថ្មីកាមេរ៉ា ៤ nova 2i ជាក់ជាពុំខាន”។

សម្រាប់អតិថិជនដែលពុំទាន់បានធ្វើការកម្ម៉ង់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី Huawei nova 2i នេះ សូមប្រញាប់រួសរាន់ឡើង ចាប់ផ្តើមកក់ទុកមុនភ្លាម នឹងទទួលបានកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុន Huawei ដែលរួមមាន ដងថតរូប (Selfie Stick), ក្រវិលទម្រទូរសព្ទ (Phone Ring), កាសធំពាក់ក្បាល សម្រាប់ស្តាប់តន្ត្រី (Big Head Ear Phone) និងស៊ីមស្មាតជាមួយនឹងកញ្ចប់សេវាកម្ម ធំហ្មងរយ:ពេល ២៤ សប្តាហ៍ដោយឥតគិតថ្លៃ និងតម្លៃពិសេសត្រឹមតែ ៣២៩ ដុល្លារ ប៉ុណ្ណោះ។ អតិថិជន អាចអញ្ជើញសាកសួរព័ត៌មានអំពីកម្មវិធីកម្ម៉ង់ទុកមុនសម្រាប់ស្មាតហ្វូន Huawei ស៊េរីថ្មី កាមេរ៉ាភ្លោះមុខ ភ្លោះក្រោយ nova 2i នៅតាមបណ្តាហាង សាខាលក់ទូរសព្ទ ដែលមានភ្នាក់ងារបុគ្គលិកលក់ ឬស្លាកសញ្ញា Huawei ចាប់ពីថ្ងៃនេះតទៅ។

គួរបញ្ជាក់ថា រាល់អតិថិជនដែលបានធ្វើការកម្ម៉ង់ទុកមុន នឹងអាចទទួលបានកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ និងស្មាតហ្វូនស៊េរីថ្មី Huawei nova 2i កាមេរ៉ាបួន នៅថ្ងៃទី ២៥​ ឬ ២៦ ខែតុលា ២០១៧។ ព័ត៌មានលម្អិតសូមសាកសួរនៅហាងលក់ទូរសព្ទដែលមានស្លាកសញ្ញា Huawei ឬបុគ្គលិកលក់របស់  Huawei។​

សម្រាប់ព័ត៌មានអំពីផលិតផល និងប្រូម៉ូសិនថ្មី

Huawei ប្រូម៉ូសិនយក្ស គឺជាកម្មវិធី ថែមៗធំៗ ថែមឥតល្ហែ ថែមមួយកំប្លេរ ថែមមិនសំចៃ តម្លៃកប់ពេញចិត្តស្តូក ចាប់ពីថ្ងៃនេះ រហូតដល់​ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៧ ឫកាដូអស់ពីស្តុក។ អតិថិជន នឹងទទួលបានកាដូភ្លាមៗ ច្រើនកប់ចិត្ត ដោយគ្រាន់តែជាវ ស្មាតហ្វូន ឬ​ថេប្លេត Huawei ម៉ូដែលណាមួយក៏បាន នៅតាមហាងលក់ទូរសព្ទនានា ដែលមានភ្នាក់ងារបុគ្គលិកលក់ ឬស្លាកសញ្ញា Huawei។​

សម្រាប់ព័ត៌មានថ្មីៗពី Huawei

Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh

អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង Facebook: www.facebook.com/huaweimobilekh
លេខទូរស័ព្ទ៖ 010 44 99 06
Website: www.consumer.huawei.com/kh
អីុមែល៖ ngo.menghourng@huawei.com

មតិយោបល់