ព័ត៌មានបច្ចេកវិទ្យា

របៀបតាំងរូបលើអេក្រង់ iPhone ពេលកំពុងជាប់សោតាមចិត្តចង់

អេក្រង់ iPhone ឬ iPad របស់លោកអ្នកត្រូវបានតាំងឡើងរួចជាស្រេចនូវរូបភាពពីក្រុមហ៊ុន Apple នៅពេលកំពុងជាប់សោ ប៉ុន្តែ លោកអ្នកក៏អាចប្តូរវាបានតាមចិត្តចង់ផងដែរជាមួយរូបភាពស្កប់​ កម្រើក ឬមានចលនា តាមចិត្តចង់របស់លោកអ្នក ដោយគ្រាន់តែអនុវត្តតាមរបៀបដែល Post Tech សូមបង្ហាញជូនដូចខាងក្រោម៖

  •  បើកកម្មវិធី Settings លើ Home Screen
  •  ចុចលើ General -> Wallpaper -> Choose a New Wallpaper
  •  ចុចលើ “location” ដើម្បីចូលទៅកាន់ទីតាំងរក្សារូបភាពដែលលោកអ្នកចង់ជ្រើសរើស
    1. Dynamic: បណ្តុំរូបភាពពពុះសាប៊ូដែលអាចអណ្តែតចុះឡើងតាមចលនាទូរសព្ទ
    2. Stills: រូបភាពនឹងថ្កល់ភ្ជាប់មកស្រាប់របស់ Apple
    3. Live: រូបភាពរស់ភ្ជាប់មកស្រាប់របស់ Apple ដែលវាមានចលនាកម្រើកឡើងនៅពេលលោកអ្នកយកម្រាមដៃសង្កត់ជាប់បន្តិចលើផ្ទៃអេក្រង់
    4. Libraries: កម្រងរូបភាពដែលមាននៅក្នុងកម្មវិធី Photos ទាំងអស់ រាប់បញ្ចូលទាំងរូបថត Selfie និង Live Photos

  • ចុចលើរូបភាពដែលលោកអ្នកចង់ដាក់តាំងលើផ្ទាំងអេក្រង់ពេលកំពុងជាប់សោ
  • ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះការកំណត់មកពីនាយលើរូបតាំងនោះ លោកអ្នកអាច៖
    1. Move and Scale: ពង្រីកបង្រួមផ្ទាំងរូបភាពឱ្យចំទីតាំង ឬបរិវេណណាមួយដែលលោកអ្នកពេញចិត្ត
    2. Motion: ជ្រើសរើសឱ្យរូបភាពនោះ”នឹងថ្កល់” “មានចលនារេចុះឡើង”ទៅតាមចលនាទូរសព្ទ ឬ”រស់រវើក”
  • ចុចលើ Set
  • ចុចលើ Set Lock Screen ប្រសិនបើលោកអ្នកចង់ឱ្យវាបង្ហាញនៅលើតែផ្ទាំងអេក្រង់ពេលកំពុងជាប់សោ ឬក៏ចុចលើ Both ដើម្បីឱ្យវាបង្ហាញទាំងលើផ្ទាំង Home Screen៕

 

មតិយោបល់