ព័ត៌មានបច្ចេកវិទ្យា

តោះមកមើល Lexus LS+ គំរូឆ្នាំ ២០២០ តិចមើលម៉េចដែរ?

ខណ: Lexus LS 500 ស៊េរី ២០១៨ កំពុងយកទៅតាំងបង្អួតរាងយ៉ាងស្រស់សង្ហានៅឯពិព័រណ៍រថយន្តទីក្រុងតូក្យូឆ្នាំ ២០១៧ ម៉ូឌែលគំរូថ្មីមួយរបស់រថយន្តប្រភេទបួនកៅអីមួយនេះ សម្រាប់ឆ្នាំ ២០២០ ត្រូវបានរំលេចឡើងនៅក្នុងវីដេអូខ្លីមួយ។

Lexus LS+ ស៊េរីឆ្នាំ ២០២០ ត្រូវបានច្នៃប្រឌិតបង្កើតឡើងសម្រាប់បំពេញគោលដៅដ៏មហិមាមួយរបស់ក្រុមហ៊ុន ក្នុងការកាតបន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ នាពេលអនាគត។ អាចជួយកាត់បន្ថយក៏ដោយ​សារ​តែ LS+ បំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិដ៏អស្ចារ្យមួយហៅថា Highway Teammat ហើយវានឹងចេញលក់លើទីផ្សារនៅក្នុងឆ្នាំ ២០២០។

បច្ចេកវិទ្យាស្វ័យបើកបរនេះ អនុញ្ញាតឱ្យ LS+ បើកបរដោយឋិតក្រោមការគ្រប់គ្រងរបស់វាផ្ទាល់ នៅក្នុងការដាក់កម្រិតមួយតាមដងមហាវិថីធំៗ ឬផ្លូវក្រៅក្រុង។
ក្រុមហ៊ុន Lexus និយាយថា តាមរយ:ប្រព័ន្ធថ្មីនោះ រថយន្តអាចគ្រប់គ្រងការបើកបរបានចាប់ពីច្រកចូលរហូតដល់ច្រកចេញ និងរាប់បញ្ចូលទាំងការងាក និងផ្លាស់ប្តូរផ្លូវរត់ ព្រមទាំងអាចរក្សារថយន្តឱ្យឋិតនៅក្នុងខ្សែ ឬចំណែកផ្លូវរបស់វា និងគម្លាតពីរថយន្តដទៃក្នុងចម្ងាយសុវត្ថិភាពមួយផងដែរ។

បន្ថែមពីលើនេះ LS+ វាក៏ត្រូវបានបញ្ចេញម៉ូដឡើងយ៉ាងល្អប្រណិតសម្រាប់រថយន្ត Lexus ថ្ងៃអនាគត ជាមួយសំណាញ់មុខដែលអាចរីករួម ជួយធ្វើឱ្យម៉ាស៊ីនរថយន្តខាងក្នុងចុះត្រជាក់ និងជ្រែកខ្យល់បានយ៉ាងល្អប្រសើរ ខណ:ចង្កៀងមុខ-ក្រោយ បំពាក់ដោយអំពូលឡែស៊ែរយ៉ាងទំនើប៕

ប្រភពព័ត៌មាន: engadget

មតិយោបល់