ព័ត៌មានបច្ចេកវិទ្យា

វិធីចែកបន្តលេខសម្ងាត់ WiFi ពី iPhone ដើរដោយ iOS 11 មួយទៅមួយ ដោយមិនចាំបាច់សួររក ឬវាយច្រើនដង!

ឧបមាថាលោកអ្នក និងមិត្តភក្តិប្រើប្រាស់ទូរសព្ទ iPhone ឬ iPad ដើរដោយប្រព័ន្ធ iOS 11 ដូចគ្នា ហើយឋិតនៅហាងកាហ្វេ ឬទីកន្លែងណាមួយដែលមានប្រព័ន្ធ WiFi សម្រាប់ភ្ជាប់អីុនធើណែត។ iPhone អ្នកធ្លាប់បញ្ចូលលេខ​កូដ​សម្ងាត់ WiFi កន្លែងនោះម្តងរួចហើយ និងមិនចាំបាច់វាយបញ្ចូលម្តងទៀតទេ។ ក្នុងករណីនេះ មិត្តភក្តិអ្នកមិនចាំបាច់សួររក ឬវាយលេខសម្ងាត់ដើម្បីភ្ជាប់អិុនធើណែតនាំតែពិបាកនោះទេ គឺគ្រាន់តែប្រើមុខងារ Share Password  តាមវិធីខាងក្រោមទៅបានហើយ!

1- ជាដំបូង នៅលើ iPhone មិនទាន់ភ្ជាប់អិុនធើណែត សូមចូលទៅកាន់ Settings -> Wi-Fi រួចជ្រើសរើសយកឈ្មោះប្រព័ន្ធ Wi-Fi ដែល iPhone ម្ខាងទៀតកំពុងភ្ជាប់ជាមួយ។
2- បន្ទាប់មក សូមចុចលើវា រួចលោកអ្នកនឹងឃើញផ្ទាំង Enter Password ដើម្បីឱ្យលោកអ្នកបញ្ចូលលេខសម្ងាត់សម្រាប់ប្រព័ន្ធ Wi-Fi នោះ


3- បន្ទាប់មកទៀត បើក Bluetooth របស់ទូរសព្ទ iPhone ទាំងពីរ រួចវាជិតគ្នា រហូតដល់ផ្ទាំងសំណើរតភ្ជាប់លេចចេញនៅលើអេក្រង់ទូរសព្ទទាំងសងខាង ដោយដាក់ថា “Do you want to share the Wi-Fi password for ‘[Network Name]’ with [Contact or Device’s Name]?


4- នៅលើ iPhone ដែលភ្ជាប់ Wi-Fi រួច សូមចុចលើប៊ូតុង Share Password ហើយមួយសន្ទុះក្រោយមក iPhone ម្ខាងទៀត នឹងលោតលេខសម្ងាត់បំពេញដោយស្វ័យប្រវត្តិតែម្តង។ ដូច្នេះ មិត្តភក្តិរបស់អ្នកពេលនេះ អាចប្រើអិុនធើណែតតាមប្រព័ន្ធ Wi-Fi ជាមួយគ្នា ដោយមិនចាំបាច់សួររកលេខសម្ងាត់ច្រើនដងនោះទេ៕

មតិយោបល់