ព័ត៌មានបច្ចេកវិទ្យា

Apple កំពុងចរចាទិញកម្មវិធីចាក់ចម្រៀងមួយតម្លៃជាង ៤០០ លានដុល្លារ ដើម្បីចាក់បំពេញមុខងារនៃសេវាកម្ម Music របស់ខ្លួន

យោងតាមប្រភពព័ត៌មានពី TechCrunch បានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោង​នឹងទិញយកកម្មវិធីចាក់បទចម្រៀងដ៏ពេញនិយមមួយឈ្មោះ Shazam ក្នុងតម្លៃប្រមាណ ៤០០ លានដុល្លារ ដើម្បីបង្កើនមុខងារនៃសេវាកម្ម Apple Music របស់ខ្លួនឱ្យកាន់តែសម្បូរបែប។

កម្មវិធីចាក់ចម្រៀងស្តាប់ដែលមានអ្នកប្រើប្រាស់ប្រចាំខែចំនួនជាង ១០០ លាននាក់នេះ មានសមត្ថភាពពិសេសមួយគឺ វាអាចកំណត់អត្តសញ្ញាណបទចម្រៀងនិងពាក្យពេចន៍នៃទំនុកច្រៀងបាន តាមរយ:ការចេះស្តាប់ដឹងសំឡេងនៃរបស់​បទចម្រៀងទាំងនោះ។ លើសពីនេះ វាក៏អាចស្តាប់ដឹងពីកម្មវិធីទូរទស្សន៍ និងភាពយន្តផ្សេងៗផងដែរ។

ទោះយ៉ាងណា ទាំងក្រុមហ៊ុន Apple និង Shazam ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ មិនទាន់អញអាងថា ព័ត៌មាននេះថាជាការពិតនៅឡើយទេ។

ប្រសិនបើវាជាការពិតមែន ឆាប់ៗនេះសេវា Apple Music ប្រហែលជានឹងមានមុខងារពិសេស ដែលអាចស្វែងរកអត្តសញ្ញាណបទចម្រៀង ជូនលោកអ្នកបាន ដោយគ្រាន់តែលោកអ្នកបើកសំឡេងបទចម្រៀងណាមួយឱ្យវាស្តាប់ប៉ុណ្ណោះ៕

ប្រភពព័ត៌មាន: cnet

មតិយោបល់