Post News Media ព័ត៌មានបច្ចេកវិទ្យា Facebook ដាក់...

Facebook ដាក់សំឡេង-ចម្រៀងរាប់ពាន់បទឱ្យទាញយកដោយសេរី សម្រាប់អ្នកចង់បង្កើតវីដេអូបង្ហោះលើបណ្តាញសង្គមខ្លួន

លោកអ្នកដែលឧស្សាហ៍បង្ហោះវីដេអូចូលបណ្តាញសង្គម Facebook ប្រហែលជាដឹងហើយថា បណ្តាញសង្គមមួយនេះ មិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះវីដេអូណាដែលប្រព័ន្ធកម្មវិធីរបស់វារកឃើញថា មានជាប់ទៅជាមួយសំឡេងចម្រៀងដែលជាប់​កម្មសិទ្ធិបញ្ញាអ្នកដទៃនោះទេ។

ដូច្នេះ ដើម្បីផ្តល់នូវដំណោះស្រាយជូនដល់អ្នកប្រើប្រាស់ ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ បានបង្កើត និងដាក់ចេញនូវតារាងបទភ្លេង និងចម្រៀងដែលគ្មានជាប់កម្មសិទ្ធិបញ្ញា និងអាចទាញយកទៅដាក់បញ្ចូលក្នុងវីដេអូ រួចបង្ហោះលើបណ្តាញសង្គម Facebook និង Instagram បានដោយសេរី ចំនួនរាប់ពាន់បទ។

បើទោះបីជាចំនួននេះ មិនគ្រប់គ្រាន់សម្រាប់តម្រូវការអ្នកប្រើប្រាស់ក៏ដោយ ប៉ុន្តែ វាគឺប្រសើរជាងការប្រើសំឡេង ឬបទចម្រៀងដែលជាប់កម្មសិទ្ធិបញ្ញារបស់អ្នកផលិត ហើយនៅពេលដាក់បង្ហោះចូលទៅ ត្រូវ Facebook ប្លុកចោលនោះទេ។

គួរបញ្ជាក់ផងដែរថា ការផ្តល់នូវសំឡេងចម្រៀងសម្រាប់ទាញយកឥតគិតថ្លៃពីក្រុមហ៊ុន Facebook នេះ គឺក៏មានដែរនៅក្នុងបណ្តាញសង្គមវីដេអូ YouTube ខណ:ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរ កំពុងប្រកួតប្រជែងគ្នាលើមាតិកាវីដេអូ។

សម្រាប់កម្រងសំឡេងចម្រៀងនោះ ត្រូវបាន Facebook ដាក់ឈ្មោះថា Sound Collection ហើយវានឹងបញ្ចេញសម្រាប់លោកអ្នកគ្រប់ៗរូបនៅពីរបីថ្ងៃខាងមុខ។ ប៉ុន្តែ​ លោកអ្នកអាចស្វែងរកវាបានតាមរយ:តំណភ្ជាប់នេះ: Facebook Free Sound Effect Library

ប្រភពព័ត៌មាន: thenextweb

Loading...