ព័ត៌មានបច្ចេកវិទ្យា

ទើបតែមួយសប្តាហ៍ Microsoft Edge មានអ្នកទាញយកលើសពី ១​ លានដងលើ Android

ទើបតែមួយសប្តាហ៍ប៉ុណ្ណោះ ដែលក្រុមហ៊ុន Microsoft បានដាក់ចេញនូវកម្មវិធីបើកដំណើរការគេហទំព័ររបស់ខ្លួន សម្រាប់អ្នកប្រើប្រាស់ឧបករណ៍ដើរដោយប្រព័ន្ធ Android ទាញយកទៅប្រើប្រាស់ដោយឥតគិតថ្លៃតាមរយ: Play Store ឥឡូវ វាត្រូវបានគេទាញយកជាងមួយលានដងទៅហើយ។

Microsoft Edge នេះកំពុងឈរនៅលំដាប់ថ្នាក់លេខ ៣ នៃកម្មវិធីឥតគិតថ្លៃ ផ្នែកទំនាក់ទំនង ដែលមានគេទាញយកច្រើនជាងគេបំផុតក្នុង​ Play Store ឈរពីក្រោយកម្មវិធី Chrome និង Firefox។
ដោយឡែក ប្រើធ្វើការប្រៀបធៀបជាមួយចំនួនទាញយកនៅលើ App Store ដែលវាត្រូវបានដាក់ចេញនៅថ្ងៃទី ១ ធ្នូមក គឺមាnត្រឹមតែ ១០០,០០០​ ដងប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រិយមិត្តដែលនិយមប្រើប្រាស់កម្មវិធី Microsoft Edge លើប្រព័ន្ធ Windows នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីកម្មវិធីនេះលើទូរសព្ទដៃរបស់ខ្លួន ធៀបនឹងការប្រើកម្មវិធី Safari ឬ Chrome។ តួយ៉ាងដូចជា វានឹងផ្ទេរទៅមក (Syncs) ពីកម្មវិធីលើកុំព្យូទ័រ និងទូរសព្ទ នូវលេខកូដសម្ងាត់ អាសយដ្ឋានគេហទំព័រដែលលោកអ្នកចូលចិត្តបើកមើល និងប្រវត្តិអាសយដ្ឋានដែលបានរុករក ជាដើម៕

ប្រភពព័ត៌មាន: phonearena

មតិយោបល់