ព័ត៌មានបច្ចេកវិទ្យា

របៀបស្វែងរកផ្ទាំង Control Center និង Notification លើ iPhone X

ផ្ទាំងផ្តល់ដំណឹង Notification Center និងផ្ទាំងកុងត្រូលមុខងារសំខាន់ៗ​ Control Center លើទូរសព្ទដៃ iPhone X គឺមិនឋិតនៅទីតាំងដូចនៅលើ iPhone ម៉ូឌែលដទៃនោះទេ ដោយសារតែប៊ូតុង Home ត្រូវបានដកចេញ ដែលនាំឱ្យស្ទីលនៃការគ្រប់គ្រងការប្រើប្រាស់ទូរសព្ទរបស់ក្រុមហ៊ុន Apple ម៉ូឌែលដ៏ទំនើបនេះមានការខុសប្លែកពី iPhone ដទៃ។

ដូច្នេះ សម្រាប់លោកអ្នកដែលទើបតែប្តូរប្រើ iPhone ស៊េរីមុនៗ មកប្រើ iPhone X អាចនឹងមានការភាន់ច្រឡំ និងរកមិនឃើញ។ ប៉ុន្តែ មិនជាថ្វីទេ​ ព្រោះលោកអ្នកអាចស្វែងរក ឬទាញវាចេញមកប្រើតាមវិធីដូចខាងក្រោម ដោយវាខុសពីវិធីធម្មតាបន្តិចបន្តួចតែប៉ុណ្ណោះ។

១- វិធីស្វែងរកផ្ទាំង Notification Center

– ដំបូង សូមប្រាកដថា អេក្រង់ iPhone X លោកអ្នកបើក
– រួចយកម្រាមដៃអូសលើអេក្រង់ចុះក្រោម ត្រង់ម៉ោង ឬខាងក្រោមកាមេរ៉ា TrueDepth ដើម្បីចូលទៅកាន់ផ្ទាំង Notification Center
– បន្ទាប់មក លោកអ្នកអាចប្រើប្រាស់វាបានដូចជាផ្ទាំងនេះលើ iPhone ដើរដោយ iOS 11 ដទៃទៀតដូច្នេះដែរ។

២- ស្វែងរកផ្ទាំង Control Center
– ដំបូង សូមប្រាកដថា អេក្រង់ iPhone X លោកអ្នកបើក
– រួចយកម្រាមដៃអូសលើផ្ទៃអេក្រង់ចុះក្រោម ត្រង់សញ្ញាសេវាទូរសព្ទ, WiFi និងថ្ម ដើម្បីបើកដំណើរការ Control Center
– បន្ទាប់មក លោកអ្នកអាចប្រើវាបានតាមធម្មតា ដូចជា iPhone ដទៃដែលដើរលើ iOS 11 អីចឹងដែរ៕

មតិយោបល់