Post News Media ព័ត៌មានបច្ចេកវិទ្យា Apple & S...

Apple & Samsung អាចនឹងប្រើឈីប 7nm ដំបូងគេនៅឆ្នាំ ២០១៨

យោងតាមរបាយការណ៍ពី DigiTimes បានឱ្យដឹងថា Apple និង Samsung អាចនឹងក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលនឹងពាំនាំបន្ទះឈីបជំនាន់ 7nm ទៅបំពាក់លើស្មាតហ្វូនជំនាន់បន្ទាប់របស់ខ្លួន នៅឆ្នាំ២០១៨ ។

បន្ទះឈីបផលិតឡើងតាមបច្ចេកវិទ្យារចនាសម្ព័ន្ធថ្មីមួយនេះ គឺជួយឱ្យវាមានទំហំកាន់តែតូច កាន់តែខ្លាំង និងត្រូវការថាមពលកាន់តែតិច ប៉ុន្តែ ថ្លៃចំណាយទៅលើការអភិវឌ្ឍគឺមានទំហំធំ ដែលក្រុមហ៊ុនផលិតទាមទារឱ្យមានការបញ្ជាទិញប្រចាំឆ្នាំចាប់ពី ១២០ ទៅ ១៥០ លានបន្ទះ ទើបអាចទទួលបានប្រាក់ចំណេញ។

ក្រុមហ៊ុន Apple និង Samsung ត្រូវគេរំពឹងថា នឹងនៅតែបន្តការប៉នប៉ងរបស់ខ្លួនក្នុងការនាំយកបន្ទះឈីបដ៏មានតម្លៃខ្ពស់នេះ ឱ្យប្រតិបត្តិការលើស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួន នៅក្នុងឆ្នាំ ២០១៨​ ហើយមានតែរោងចក្រ Qualcomm និង MediaTek ប៉ុណ្ណោះ ដែលមានលទ្ធភាពទទួលរ៉ាប់រងលើការផលិតក្នុងទ្រង់ទ្រាយដ៏ធំនោះបាន។

តាមធម្មតា Apple តែងផ្លាស់ប្តូរជំនាន់បន្ទះឈីបរបស់ខ្លួនជាបន្តបន្ទាប់សម្រាប់ស្មាតហ្វូនស៊េរីថ្មីៗរបស់ខ្លួន​ ហើយក្នុងឆ្នាំ ២០១៨ មានរបាយការណ៍ជាច្រើនព្យាករណ៍ថា ក្រុមហ៊ុននឹងប្រើប្រាស់បន្ទះឈីប A12 ដែលផលិតឡើងតាមរចនាសម្ព័ន្ធស៊ីមីកុងដង់ 7nm ជាមិនខាន៕

ប្រភពព័ត៌មាន: businessinsider

Loading...