ព័ត៌មានបច្ចេកវិទ្យា

របាយការណ៍ថ្មី! iOS 11.2.1 ចេញយប់មិញ ជួយកែបញ្ហាកាមេរ៉ា iPhone អត់ថត Focus

វាក្លាយជារឿងធម្មតាទៅហើយដែល Apple ចេញកំណែប្រព័ន្ធប្រតិបត្តិការ iOS ថ្មីដើម្បីកែបញ្ហាចាស់ តែបង្កើត​បញ្ហាថ្មីនោះ។ ជាក់ស្តែងដូចជា iOS 11.2 អីចឹង ដែលវាបន្ទាប់ពីដោះស្រាយបញ្ហាលោតអក្សរខុសបានហើយ តែបែរជាពាំនាំមកជាមួយបញ្ហាដល់កាមេរ៉ា iPhone 8, 8 Plus និង X មិនថត Focus និងបញ្ហាសុវត្ថិភាព HomeKit ទៅវិញ។

តាមរយ: iOS 11.2.1 ដែលទើបចេញយប់មិញដើម្បីកែក្នុងកម្មវិធី HomeKit ដែលអាចនាំឱ្យ Hacker លួចបញ្ជាលើឧបករណ៍ Smart Home បាននោះ មានសេចក្តីរាយការណ៍ពីអ្នកប្រើប្រាស់មួយចំនួនថា វាអាចជួយដោះស្រាយបញ្ហាកាមេរ៉ា iPhone របស់ពួកគេមិនថត Focus ឬថតផ្ចង់លើវត្ថុបានទាំងស្រុង។ នេះបើយោងតាមប្រភពព័ត៌មានពី Phone Arena

ដូច្នេះ ប្រសិនបើលោកអ្នកមានបញ្ហាដូចរៀបរាប់មកខាងលើ អាចធ្វើការ Update ឬធ្វើបច្ចុប្បន្នភាពប្រព័ន្ធ iOS លើទូរសព្ទ iPhone របស់ខ្លួន តាមកម្មវិធី Settings -> General -> Software Update រួចចុច Download & Install បាន៕

មតិយោបល់