Post News Media ព័ត៌មានបច្ចេកវិទ្យា របៀបជួសជុលបញ្...

របៀបជួសជុលបញ្ហាកាមេរ៉ា iPhone 8, 8 Plus និង X មិនថត Focus

លោកអ្នកដែលប្រើប្រាស់ទូរសព្ទដៃ iPhone 8, 8 Plus ឬ X ដែលដំណើរការលើប្រព័ន្ធ iOS 11.2 ប្រហែល​ជួបបញ្ហាកាមេរ៉ាទូរសព្ទរបស់ខ្លួនមិនថត Focus ឬថតផ្ចង់លើវត្ថុ ដោយស្វ័យប្រវត្តិ​ ឬនៅពេលចុចលើអេក្រង់ហើយ។ បញ្ហានេះ គឺកើតឡើងដោយសារកំហុសឆ្គងរបស់ប្រព័ន្ធ iOS ជំនាន់ថ្មីនេះ។ តែមិនថ្វីនោះទេ ឥឡូវវិធីដោះស្រាយគឺមានហើយ និងងាយស្រួលបំផុត គឺតាមរយ:ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធ iOS ឱ្យឡើងដល់ជំនាន់ 11.2.1 ប៉ុណ្ណោះ ជាការស្រេច។ ដើម្បីធ្វើដូច្នេះ សូមលោកអ្នកត្រូវ៖

១- ដំបូង សូមភ្ជាប់ទូរសព្ទទៅកាន់ប្រព័ន្ធអិុនធើណែតតាម 3G/4G ឬ Wi-Fi ក៏បាន
២- សូមចូលទៅកាន់កម្មវិធី Settings លើ Home Screen ទូរសព្ទរបស់ខ្លួន


៣- ចូលទៅកាន់ General រួចចុចលើ Software Update


៤- បន្ទាប់មក ចុចលើ Download and Install រួចរង់ចាំរហូតដល់ដំណើរការទាញយក និងដំឡើងចប់សព្វគ្រប់ ជាការស្រេច៕

Loading...