Post News Media ព័ត៌មានបច្ចេកវិទ្យា របៀបលុបប្រវត្...

របៀបលុបប្រវត្តិនៃការរុករកផ្សេងៗលើ iPhone/iPad ដើរដោយ iOS 11

រាល់ការរុករកផ្សេងៗនៅលើទូរសព្ទដៃ iPhone ឬ iPad ដើរដោយប្រព័ន្ធប្រតិបត្តិការ iOS 11 តាមរយ:ផ្ទាំង Search ត្រូវបានកត់ត្រាចូលក្នុង Spotlight Search History ផ្តល់ថាមពលដោយជំនួយការសំលេងឌីជីថល Siri។ វាពិតជាជួយសម្រួលដល់លោកអ្នកក្នុងការស្វែងរកអ្វីៗផ្ទាល់ខ្លួនបានរហ័សមែន ប៉ុន្តែ ចុះបើចុះបើទូរសព្ទរបស់លោកអ្នកត្រូវបានគេខ្ចី ហើយអ្វីៗដែលខ្លួនធ្លាប់បានរុករកនោះ គឺជាអ្វីៗដែលលោកអ្នកមិនចង់ឱ្យអ្នកដទៃដឹង! បើឋិតក្នុងករណីនេះមែន លោកអ្នកអាចលុបសម្អាតវាចោលបានតាមវិធីដូចខាងក្រោម៖

១- ជាដំបូង សូមអូសផ្ទាំងអេក្រង់ចុះមកក្រោមត្រង់គែមខាងលើផ្នែកកណ្តាល ដើម្បីចូលទៅកាន់ Spotlight


២- បន្ទាប់មក ចុចជាប់លើប៊ូតុង Clear ក្បែរពាក្យ SIRI SEARCH SUGGESTIONS


៣- បន្ទាប់មកទៀត ចុចលើប៊ូតុង OK ដែលលេចឡើង ដើម្បីបញ្ជាក់ថា លោកអ្នកពិតជាចង់លុបប្រវត្តិនៃការរុករកពីមុនៗចោលមែន ជាការស្រេច៕

Loading...