Post News Media ព័ត៌មានបច្ចេកវិទ្យា បើកកាមេរ៉ា iP...

បើកកាមេរ៉ា iPhone ថតរូប ចេះតែចូលមុខងារ Live Photos? អាចសាកវិធីនេះបាន!

Live Photos គឺជាមុខងារដ៏គួរឱ្យចាប់អារម្មណ៍មួយ មានមកស្រាប់កម្មវិធី Camera នៅលើ iPhone ដើរដោយប្រព័ន្ធ iOS 11 សម្រាប់លោកអ្នកចង់ថតរូបភាពបែបរស់រវើក ឬមានចលនា ហើយមុខងារនេះ ត្រូវបានបើកមកពីនាយតែម្តង។

ដូច្នេះ បើលោកអ្នកមិនបានចុចបិទវាទេ រាល់លើកដែលខ្លួនចុចថត កាមេរ៉ាទូរសព្ទ iPhone នឹងផ្តិតយករូបភាព រួមទាំងមួយ​សំឡេង​ក្នុងរយ:ពេលប្រមាណ ២-៣ វិនាទី តែម្តង។

ថ្វីត្បិតតែវាមានលក្ខណ:ពិសេសបែបនេះមែន ប៉ុន្តែ ពេលខ្លះលោកអ្នកប្រហែលជាមិនចង់ថតបែបនេះជាប់រហូតនោះទេ ខណ:វាក៏ស៊ីមេម៉ូរីច្រើនជាងរូបថតធម្មតាផងដែរ។ ទាក់ទងនឹងបញ្ហានេះ លោកអ្នកអាចចុចបិទវាចោលបានតាមពីររបៀប ដែល Post Tech សូមលើកយកមកបង្ហាញជូនដូចខាងក្រោម៖

១- ចូលទៅកាន់កម្មវិធី Settings -> Camera -> Preserve Settings
២- ចុចកុងតាក់បិទលើមុខងារ Live Photo រួចចុចប៊ូតុង Home
៣- ចូលទៅកាន់កម្មវិធី Camera រួចចុចលើរូបសញ្ញារង្វង់មូលពណ៌លឿង ជាការស្រេច៕

 

Loading...