Post News Media ព័ត៌មានបច្ចេកវិទ្យា Instagram ថែម...

Instagram ថែមមុខងារថ្មី ជួយឱ្យ Video Live អ្នក មានគ្នាមើលច្រើន

ដើម្បីជួយឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមរូបថតរបស់ខ្លួនកាន់តែរីករាយក្នុងការថតវីដេអូផ្សាយផ្ទាល់ (Video Live) ក្រុមហ៊ុន Instagram បានដាក់ចេញនូវមុខងារថ្មីមួយសម្រាប់កម្មវិធីរបស់ខ្លួនទាំងលើប្រព័ន្ធ iOS និង Android។

យោងតាមគេហទំព័រ Engadget បានឱ្យដឹងថា មុខងារថ្មីនោះអនុញ្ញាតឱ្យលោកអ្នកអាចផ្ញើវីដេអូផ្សាយផ្ទាល់របស់ខ្លួនទៅកាន់មិត្តភក្តិតាមសារដោយផ្ទាល់ ដើម្បីធ្វើឱ្យប្រាកដថាពួកគេបានដឹងថាអ្នកកំពុង​តែ​ឋិតក្នុងព្រឹត្តិការណ៍អ្វីមួយ ហើយចង់ចែករំលែកទៅដល់ពួកគេ។ លោកអ្នកក៏អាចផ្ញើវីដេអូផ្សាយផ្ទាល់អ្នកដទៃទៅឱ្យមិត្តភក្តិដើម្បីចូលរួមមើលជាមួយគ្នាផងដែរ​។

មុខងារថ្មីនេះ ត្រូវបានដាក់ចេញតាមរយ:កម្មវិធីកំណែ Instagram ចុងក្រោយបង្អស់ក្នុង App Store និង Play Store។ សម្រាប់ដំណើរការរបស់វា លោកអ្នកគ្រាន់តែចុចលើរូបតាង Direct ដើម្បីចែកបន្តវីដេអូ​តាមសារ ហើយសម្រាប់អ្នកទទួល ប្រសិនមិនចង់ចូលរួមមើល អាចជ្រើសរើសបិទវីដេអូនោះនៅក្នុង Direct តាម Settings បាន៕

Loading...