Post News Media ព័ត៌មានបច្ចេកវិទ្យា YouTube សម្រា...

YouTube សម្រាប់ iOS ចេញមុខងារចាក់វីដេអូបញ្ឈរ និងការ៉េពេញអេក្រង់

ដោយសារតែកំណើនវីដេអូរាងបញ្ឈរ និងការ៉េថតតាមកាមេរ៉ាស្មាតហ្វូន ជាពិសេស តាមការថតផ្សាយផ្ទាល់នោះ ក្រុមហ៊ុន YouTube បានបន្ថែមនូវមុខងារថ្មីមួយនៅលើកម្មវិធីបណ្តាញសង្គមវីដេអូរបស់ខ្លួនសម្រាប់ប្រព័ន្ធ iOS ដែលអាចចាក់វីដេអូទាំងនោះពេញអេក្រង់បាន។

ការដាក់ចេញនេះដែរ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានប្រកាសកាលពីខែឧសភា ថាកម្មវិធី YouTube សម្រាប់​ប្រព័ន្ធ iOS និង Android របស់ខ្លួន គួរតែគាំទ្រការបើកមើលវីដេអូខ្នាតបឈ្ឈរ និងការ៉េពេញអេក្រង់ទូរសព្ទបាន។ លុះឥឡូវនេះ ក្រុមហ៊ុនពិតជាដាក់ចេញមែន តាមរយ:កំណែចុងក្រោយបង្អស់របស់វា នៅប៉ុន្មានថ្ងៃមុននេះ។ តែសម្រាប់ប្រព័ន្ធ Android គឺមិនទាន់ចេញនៅឡើយទេ។

ជាមួយ កម្មវិធី YouTube ជំនាន់ថ្មី នៅពេលលោកអ្នកបើកវីដេអូមើល នោះវានឹងមានរូបតាងតូចមួយសម្រាប់ចុចពង្រីកទ្រង់ទ្រាយវីដេអូឱ្យបង្ហាញចេញពេញអេក្រង់ ទោះបីជាវារាងបញ្ឈរ ឬបួនជ្រុងក៏ដោយ។ ម្យ៉ាងទៀត លោកអ្នកក៏អាចអូសផ្ទាំង Window កម្មវិធីចុះក្រោម ដើម្បីឆែកមើល Comment ឬ​ការអធិប្បាយផ្សេងៗលើវីដេអូនោះផងដែរ៕

ប្រភពព័ត៌មាន: 9to5google

 

Loading...