Post News Media ព័ត៌មានបច្ចេកវិទ្យា របាយការណ៍: iP...

របាយការណ៍: iPhone X, 8, & 8 Plus បូកចូលគ្នា នៅតែចាញ់ 6 & 6 Plus

យោងតាមលទ្ធផលស្រាវជ្រាវមួយបានឱ្យដឹងថា បើទោះបីជា iPhone X ត្រូវបានអ្នកទិញយកទៅប្រើប្រាស់ស្រឡាញ់ពេញចិត្តវាក៏ដោយ ក៏បើគិតត្រឹមថ្ងៃទី ៣ ធ្នូ ការលក់ទូរសព្ទដៃម៉ូឌែលនេះ រួមជាមួយ iPhone 8 និង 8 Plus គឺនៅតែមិនអាចឈ្នះ iPhone 6 និង 6 Plus ដែលចេញក្នុងឆ្នាំ ២០១៤។

របាយការណ៍ដដែលបានរកឃើញថា ការលក់ iPhone ស៊េរីឆ្នាំ ២០១៧ ទាំងបីម៉ូឌែលរបស់ Apple នៅអាមេរិក គឺមានចំនួនស្នើនឹង ៦៩% នៃចំនួនលក់ទូរសព្ទដៃសរុបរបស់ក្រុមហ៊ុន ដែលតួលេខនេះ គឺទាបជាងច្រើនធៀបទៅនឹងចំនួនលក់ iPhone 6 និង 6 Plus ដែលទទួលបាន ៩១% គិតត្រឹមរយ:ពេលដូចគ្នា។

មិនតែប៉ុណ្ណោះ វាក៏នៅទាបជាងការលក់ 6s និង​ 6s Plus ចេញក្នុងឆ្នាំ ២០១៥ និង 7 និង 7 Plus ចេញក្នុងឆ្នាំ ២០១៦ ដែលទទួលបាន ៧១% និង 73% ផងដែរ។

ទាក់ទងទៅនឹងការធ្លាក់ចុះទាបបំផុតក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនៃផលិតផល iPhone របស់ក្រុមហ៊ុនអាមេរិក ត្រូវបានក្រុមហ៊ុនស្រាវជ្រាវមើលឃើញថា ដោយសារតែតម្លៃ និងភាពយឺតយ៉ាវក្នុងការចេញលក់លើទីផ្សារ​​ ខណ:ការវត្តមានគូប្រជែងខ្លាំងៗពីប្រទេសចិន កាន់តែមានច្រើន៕

ប្រភពព័ត៌មាន: phonearena

Loading...