ព័ត៌មានបច្ចេកវិទ្យា

បែកធ្លាយ Huawei ត្រៀមបញ្ចេញអាវុធច្រើនធុនសម្រាប់ឆ្នាំ ២០១៨

យោងតាមតារាងផែនការបញ្ចញផលិតផលថ្មីៗតាមត្រីមាសឆ្នាំ ២០១៨ របស់ក្រុមហ៊ុន Huawei ដែលបានបែកធ្លាយ​ បានឱ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន កំពុងត្រៀមស្មាតហ្វូនជាច្រើនស៊េរី និងម៉ូឌែលនៅឆ្នាំក្រោយនេះ បន្ថែមពីលើឧបករណ៍ចំនួនផ្សេងទៀត។

ក្នុងនោះ ក្រុមហ៊ុនគ្រោងនឹងបញ្ចេញស្មាតហ្វូនលំដាប់កំពូលស៊េរី Mate ចំនួន ២​ ម៉ូឌែល នៅត្រីមាសទី ១ និងស៊េរី P ចំនួន៣ ម៉ូឌែល ក្នុងត្រីមាសទី ២ ឆ្នាំ ២០១៨ ហើយនៅត្រីមាសទី ៤ នឹងចេញស៊េរីទាំងពីរចំនួន ២ ម៉ូឌែលទៀត។


ក្រៅពីនេះ ក៏មានដែរស្មាតហ្វូនត្រកូល Honor ចំនួន ៤ ម៉ូឌែល នឹងបញ្ចេញជាបន្តបន្ទាប់ក្នុងមួយត្រីមាសម្តងៗ។ ដោយឡែក គេឃើញមានស្មាតហ្វូន ២ ម៉ូឌែលផ្សេងទៀត ដែលប្រើឈ្មោះកូដ Maya និង Salina ដែលនឹងចេញនៅត្រីមាសដំបូង នៅឆ្នាំក្រោយនេះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ក្នុងត្រីមាសទី ១ ក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក Huawei មានផលិតផលជាច្រើនប្រភេទ ហើយក្នុងនោះ មានទាំងកងដៃវៃឆ្លាត A2 កាមេរ៉ា 360 ដែលប្រហែលអាចយកទៅបំពាក់ជាមួយស្មាតហ្វូន ជញ្ជីងថ្លឹងទម្ងន់វៃឆ្លាតហៅថា Huawei Smart Scale និងឧបករណ៍ចែកចាយប្រព័ន្ធ​អិុនធើណែតឥតខ្សែម៉ូឌែល B618 ផងដែរ។

ទោះយ៉ាងណា ព័ត៌មាននេះមិនទាន់ជាផ្លូវការនោះទេ។ ពោលគឺ យើងមិនទាន់អាចសន្និដ្ឋានថាវាពិតប្រាកដ ១០០% ឡើយ ដរាបណាមិនទាន់ត្រូវបានទទួលស្គាល់ ឬប្រកាសចេញពីមាត់ក្រុមហ៊ុនផ្ទាល់៕

Huawei P11 ល្បីថាបំពាក់កាមេរ៉ាក្រោយ ៣ ទំហំ ៤២ MP នឹងប្រកាសចេញនៅ WMC 2018 ខាងមុខ

 

ប្រភពព័ត៌មាន: Phone Arena

Huawei P11 ល្បីថាបំពាក់កាមេរ៉ាក្រោយ ៣ ទំហំ ៤២ MP នឹងប្រកាសចេញនៅ WMC 2018 ខាងមុខ

មតិយោបល់