Post News Media ព័ត៌មានបច្ចេកវិទ្យា Samsung មានបញ...

Samsung មានបញ្ហាថ្មថ្មីមួយលើទូរសព្ទស៊េរីចុងក្រោយបំផុតរបស់ខ្លួន

ក្រុមហ៊ុន Samsung កំពុងប្រឈមនឹងបញ្ហាថ្មថ្មីមួយផ្សេងទៀតកើតមាននៅលើទូរសព្ទលំដាប់កំពូលរបស់ខ្លួនមួយម៉ូឌែល ដែលត្រូវដោះស្រាយ គឺបន្ទាប់ពី Galaxy Note 7 មានការផ្ទុះឆេះជាច្រើនករណី និងជាបន្តបន្ទាប់ក្នុងឆ្នាំ ២០១៦។

យោងតាមរបាយការណ៍ពី Android Authority មានម្ចាស់ Galaxy Note 8 មួយចំនួន កំពុងត្អូញត្អែរចំពោះថ្មទូរសព្ទពួកគេស្រាប់តែសាកលែងចូល បន្ទាប់ពីពួកគេប្រើអស់ដល់ 0% និងរហូតដល់រលត់ ហើយទោះបីព្យាយាមសាកយ៉ាងណាក៏មិនចូល។

នៅក្នុងសារបង្ហោះលើគេហទំព័រសម្រាប់ផ្តល់វេទិកាដល់ប្រឹក្សាយោបល់ផ្លូវការរបស់ Samsung អតិថិជនមួយចំនួនបានលើកឡើងថា៖ ខ្ញុំបានព្យាយាមសាកថ្ម Note 8 របស់ខ្ញុំជាមួយខ្សែឆ្នាំងសាកខុសៗគ្នាពីរបី និងសាកចោលពេញមួយយប់ នៅតែមិនចូលសូម្បីតែបន្តិច។

ឆ្លើយតបនឹងសារនេះ បុគ្គលិកក្រុមហ៊ុនបានផ្តល់យោបល់តាមរយ:វេទិកានោះ ឱ្យពួកគេយកទៅឱ្យខាងខ្លួនឆែកមើល និងប្តូរថ្មីសម្រាប់ទូរសព្ទដែល​សាកថ្មលែងចូល។

ទាក់ទងទៅនឹងបញ្ហានេះ ក្រុមហ៊ុន Samsung ពុំទាន់មានការអធិប្បាយយ៉ាង​ណានោះទេ ដោយសារខ្លួនពុំទាន់ទទួលបានរបាយការណ៍ផ្លូវការ ឬព័ត៌មានជាក់លាក់ណាមួយអំពីបញ្ហាខាងលើនៅឡើយ។

ខាងក្រោមនេះគឺជាវីដេអូរបស់អតិថិជន Galaxy Note 8 ម្នាក់ ដែលជួបបញ្ហាខាងលើ៖

Loading...