ព័ត៌មានបច្ចេកវិទ្យា

Huawei សម្ពោធអាវុធស៊េរីថ្មីខ្លាំងកប់ ថ្ងៃបើកឆាកឆ្នាំថ្មី កក្រើកអីុអន ជាមួយតារាល្បីៗជាច្រើនរូប

ភ្នំពេញ ថ្ងៃទី ០១ មករា ២០១៨៖ គ្រាន់តែបើកឆាកថ្ងៃដំបូង ថ្ងៃទី ០១ មករា ឆ្នាំ ២០១៨ Huawei ក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក ដែលកំពុងឡើងកូដខ្លាំងនៅទូទាំងពិភពលោក បានរៀបចំសម្ពោធជាផ្លូវការនូវកំពូលស្មាតហ្វូន    Huawei Mate 10 Pro ដើម្បីវាយលុកទីផ្សារកម្ពុជា កក្រើកផ្សារទំនើបអ៊ីអន។

កម្មវិធីដ៏អធិកអធមនេះ គឺប្រារព្ធឡើងដោយមានការចូលរួមពីតារាចម្រៀង ថេណា, រ៉ូលីន, តារាបង្ហាញម៉ូដ ចាន់ គង្គារ, សុផា លីនដា, ពីយ៉ា វ៉េហ្គា, លោក ឈាង ដាវុធ និងអ្នកសារព័ត៌មាន រួមទាំងមនុស្សម្នាយ៉ាងច្រើនកក់កុញ នាផ្សារទំនើបអ៊ីអន ជាន់ផ្ទាល់ដី។

Huawei បានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូននៅកម្ពុជា តាមរយ:ការចេញលក់ Huawei Y7 Prime, Huawei P10/P10 Plus, Huawei Nova2i និងចុងក្រោយ Huawei Mate 10 Pro ដ៏ទំនើប។ ក្នុងនោះ Huawei Nova 2i ដែលមានរហ័សនាមថា “អាភ្នែក ៤ (កាមេរ៉ា ៤)” កំពុងធ្វើឱ្យអតិថិជន អ្នកលក់ ម្ចាស់ហាងទូរស័ព្ទ ពេញចិត្តគ្រប់បែបយ៉ាង តាមរយ:សមត្ថភាព និងរចនាបទដ៏ល្អប្រណិត ជាមួយតម្លៃដ៏ល្អប្រសើរ គួរជាទីគាប់ចិត្តសម្រាប់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា និងបណ្តាជនទូទៅជាវយកទៅប្រើប្រាស់។លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បានមានប្រសាសន៍ថា “Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ពិភពលោក ដែលទទួលបានចំណាត់ថ្នាក់ទី ២ កំពុងឡើងកូដ។ គ្រប់ស៊េរីចេញថ្មីៗ សុទ្ធតែទទួលបានការពេញនិយម និងលក់ដាច់បំផុតនៅកម្ពុជា ហើយកំពុង ឈរជើងយ៉ាងរឹងមាំក្នុងការប្រកួតប្រជែង។

លោក យុទ្ធូ បានបន្ថែមទៀតថា បច្ចុប្បន្ន ហាងដែលមានយីហោ Huawei គឺមានចំនួន ១៥០០ ហាង នៅទូទាំង ២៥ ខេត្ត/ក្រុង/រាជធានី។

លោកគូសបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តនាំចូលនូវស៊េរីល្អៗ តម្លៃល្អៗ អត្ថប្រយោជន៍ល្អៗ ដូចជា Huawei P11/ P20, Huawei Nova 3i /Nova 2s, Huawei Matebook ថេប្លេតល្អៗ T3 (7”) & T3 (8”)  ដើម្បីក្តោបយកចំណែកទីផ្សារនៅកម្ពុជា ឱ្យបាន ៤០% ត្រឹមចុងឆ្នាំ ២០១៨។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បានថ្លែងអំណរគុណ និងជូនពរក្នុងឱកាសឆ្នាំថ្មី ឆ្នាំ ២០១៨ ទៅដល់អតិថិជន Huawei ម្ចាស់ហាង​ទាំងអស់ដែលតែងតែគាំទ្រស្មាតហ្វូន Huawei អ្នកសារព៌ត័មាន បងៗអ្នកថតរូបអាជីព ដៃគូសហការណ៍ផ្សព្វផ្សាយ បុគ្គលិកហ៊ួរវ័យ និងយ៉ាកូដេប៉ូចែកចាយស្របច្បាប់តែមួយគត់នៅកម្ពុជា ដេប៉ូហ៊ួរវ័យតាមតំបន់​ ក៍ដូចជាប្រជាជនកម្ពុជាទាំងអស់ ឱ្យជូបតែសំណាងល្អ សុខភាពល្អ សេចក្តីសុខក្នុងក្រុមគ្រួសារ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ទាំងទីជិត ទីឆ្ងាយទាំងអស់ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពាន: កុំបីឃ្លៀងឃ្លាតឡើយ ។ ”

edf

គួររំឭកថា Huawei    Nova 2i មានចំណុចខ្លាំង ៤ គឺ៖ ទី១ កាមេរ៉ា ៤ ដំបូងបង្អស់លើពិភពលោកដោយកាមេរ៉ាក្រោយ ២ ថតរូបច្បាស់​ភ្លឺស្អាត ជាមួយមុខងារ​ Pro​ Mode​​ កាមេរ៉ាមុខ​ ២ អាចថត Selfie ស្អាតឡូយ​កប់​ បន្ថែមពីលើមុខងារតុបតែងរូបតុក្តតា។ ទី២ ល្បឿនលឿន ប្រើ RAM ទំហំ ៤GB មេម៉ូរីម៉ាស៊ីន ទំហំ 64GB។ ទី៣ រូបរាងទាក់ទាញស្រោបដោយលោហធាតុមាំធន់ និងទី ៤ អាចប្រើគណនីពីរក្នុងកម្មវិធីផ្សេងៗដូចជា Facebook,  LINE, Messenger, QQ, និង WeChat តែមួយបាន។

សូមទស្សនាវីដេអូខាងក្រោមនេះដើម្បីយល់លម្អិតអំពី Huawei Nova 2i

ស៊េរីកប់ៗខ្លាំងៗរបស់ហ៊ួរវ័យ គឺ Huawei Mate 10 Pro រូបរាងរលើបរលោង ខ្លាំងជាងមុន លឿនជាងមុន បន្ថែមតួនាទីជាកុំព្យូទ័រ លឿនជាងមុន និងខ្លាំងជាងមុន ២៥ ដង ជាមួយការបំពាក់ CPU ដែលបំពាក់ទៅជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត  AI (Artificial Intelligent) ដំបូងគេបង្អស់លើពិភពលោក។ Mate 10 Pro មានលក្ខណ:ពិសេសៗដូចជា បំពាក់អេក្រង់លាតពេញគែម ទំហំ 6.0 អីុញ ប្រភេទ AMOLED  កាមេរ៉ាបំពាក់បច្ចេកវិទ្យា  Leica ទំហំ ១២ (f/1.6, 27mm, OIS) +២០ (f/1.6, 27mm) មេហ្គាភិចសែល កាមេរ៉ាមុខទំហំ ៨ (f/2.0) មេហ្គាភិចសែល ថតរូបដោយប្រើច្ចេកវិទ្យា AI ដំបូងបង្អស់លើពិភពលោក ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ប្រើប្រាស់ RAM ទំហំ ៦GB មេម៉ូរីម៉ាស៊ីនទំហំ ១២៨GB ប្រើអង្គប្រតិបត្តិការ Hisilicon Kirin 970 ដ៏មានអានុភាព និងស្រោបដោយបច្ចេកវិទ្យាការពារជម្រាបទឹកក្នុងជម្រៅទឹក ១ ម៉ែត្រ រយ:ពេលកន្លះម៉ោង ជាពិសេស ក្រុមហ៊ុនមានបន្ថែមជូនកាដូស៊ីអារម្មណ៍ ឧបករណ៍តាមដានទម្ងន់ និងវាស់ជាតិខ្លាញ់ (Huawei Smart Fat Scale) និងស៊ីមស្មាតលេខល្អ ព្រមជាមួយការបន្ថែមកញ្ចប់ស្មាតធំម៉្មង ២៤ សប្តាហ៍ផងដែរ។

សូមទស្សនាវីដេអូខាងក្រោមនេះដើម្បីយល់លម្អិតអំពី Huawei Mate 10 Pro

ថ្លែងក្នុងកម្មវិធីនេះផងដែរ បុរសសង្ហារ ថេណា ថា “គាត់កំពុងប្រើ Huawei P10 Plus និង Huawei Nova 2i” ដោយឡែក កញ្ញាស្រស់សោភា និងជាកំពូលតារាបង្ហាញម៉ូត សុផា លីនដា, ចាន់ គង្ការ, ពីយ៉ា វេហ្គា ក៍បានបញ្ផាក់ថា “គាត់កំពុងប្រើ Huawei nov2i និងកំពុងសន្សំលុយថែមយក Huawei Mate 10 Pro ម្នាក់មួយទៀត ។ ”

លោកអ្នកត្រៀមកាដូលួងចិត្តខ្លួនឯង ឬជូនគូស្នេហ៍ ក្រុមគ្រួសារ កូនៗ អ្នកមានគុណ ញាតិ្តសណ្តាន បងប្អូន    ពូមីង មិត្តភក្តិហើយឬនៅ ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ២០១៨ ឬទិវានៃក្តីស្រឡាញ់ ថ្ងៃ ១៤ កុម្ភ: ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិនថ្ងៃ ១៥-១៦ កុម្ភ: ថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ហើយឬនៅ? បើរកនឹកមិនឃើញ ឬពិបាករើស គ្រាន់តែទិញ  Huawei Nova 2i  R  Huawei Mate 10 Pro មួយគ្រឿងទៅដឹងតែលង់ចិត្តម៉្មង។  ហ៊ួរវ័យ អ្វីក៍មាន តម្លៃប៉ុណ្ណាក៍មាន Huawei Y3II 3G (79$), Huawei Y3 2017 (115$), Huawei Y6 II (149$), Huawei Y7 Prime (229$), Huawei T3 (10) 269$ ៕

មតិយោបល់