Post News Media ព័ត៌មានបច្ចេកវិទ្យា Apple អាចនឹងប...

Apple អាចនឹងបាត់បង់អតិថិជន ១៣០ លាននាក់ ដោយសារកម្មវិធីបញ្ចុះតម្លៃថ្ម iPhone មកត្រឹម ២៩ ដុល្លារ

យោងតាមអ្នកវិភាគទីផ្សារមកពីក្រុមហ៊ុន Barclays លោក Mark Moskowitz បានប៉ាន់ប្រមាណថា ការសម្រេចចិត្តបន្ទាបតម្លៃប្តូរថ្មថ្មីពី ៧៩-៥០ ដុល្លារ មកនៅត្រឹម ២៩% សម្រាប់ទូរសព្ទ iPhone ម៉ូឌែល 6, 6s, និង SE នោះ នឹងធ្វើឱ្យក្រុមហ៊ុន Apple ខាតបង់អតិថិជនចំនួន ១៣០ លាននាក់ ក្នុងឆ្នាំ ២០១៨ នេះ។

ការហ៊ានលើកឡើងបែបនេះ គឺលោក Moskowitz ផ្អែកលើតួលេខអ្នកប្រើប្រាស់ iPhone ដែលមានចំនួន ៥១៩ លាននាក់ក្នុងឆ្នាំ ២០១៧ ហើយ ១០% នៃពួកគេអាចទទួលបានការផ្តល់ជូនថ្មថ្មីក្នុងតម្លៃពិសេស ២៩ ដុល្លារ ពីក្រុមហ៊ុន Apple។

ក្នុងនោះដែរ ៣០% ត្រូវបានគេស្ទាប់ស្ទង់ឃើញថា នឹងមិនទិញ iPhone ស៊េរីថ្មីក្នុងឆ្នាំ ២០១៨ នេះទេ។ ដូច្នេះ មានន័យថា iPhone ចំនួន ១៦​ លានគ្រឿង អាចប្រឈមនឹងការគ្មានអ្នកទិញ ដែលវានឹងនាំឱ្យក្រុមហ៊ុនធ្លាក់ចុះប្រាក់ចំណូល ៤% នៃប្រាក់ចំណូលប៉ាន់ប្រមាណសរុបសម្រាប់ឆ្នាំ ២០១៨។

គួររំឭកថា រឿងអាស្រូវថ្មទូរសព្ទ iPhone ដែលបានផ្ទុះឡើងនាមួយសប្តាហ៍កន្លងនេះ បានបង្ខំឱ្យក្រុមហ៊ុន Apple ដាក់ចេញនូដំណោះស្រាយពីរ ដើម្បីឆ្លើយតបទៅនឹងមតិរិះគិតជុំទិសពីអតិថិជន ចំពោះចេតនារបស់ក្រុមហ៊ុនក្នុងការបន្ថយល្បឿនដំណើរការ iPhone ទៅតាមអាយុកាលថ្ម៕

Apple ចេញលិខិតសុំទោស និងដាក់ចេញដំណោះស្រាយពីរ ឆ្លើយតបរឿងចេតនាខ្លួនធ្វើឱ្យ iPhone ដើរយឺត

 

Loading...