Post News Media ព័ត៌មានបច្ចេកវិទ្យា ធ្លាយរូបថតប្រ...

ធ្លាយរូបថតប្រអប់ Galaxy S9 ប្រាប់អ្វីៗគ្រប់គ្នាចង់ដឹងស្ទើរគ្មានសល់!

ម្សិលមិញនេះ មានម្ចាស់គណនីក្នុងគេហទំព័រ Reddit ម្នាក់ បានបោះផ្សាយរូបថតមួយសន្លឹកដែលបង្ហាញពីដៃមនុស្សម្នាក់កាន់ប្រអប់ទូរសព្ទពណ៌ខ្មៅមួយ ដាក់ឈ្មោះ Samsung Galaxy S9 ដែលនឹងមកដល់ឆាប់ៗខាងមុខ

ថ្វីត្បិតគេមិនអាចធានាថាវាជាប្រអប់ពិត ឬយ៉ាងណាក្តី ប៉ុន្តែ វាបានបង្ហាញនូវបញ្ជីរាយលក្ខណ:សម្បត្តិសំខាន់ៗរបស់ Galaxy S9 ដូចទៅនឹងព័ត៌មានចចាម​អារ៉ាមកន្លងមកអីចឹង ដោយខុសត្រង់ថា វាបំពាក់កាមេរ៉ាក្រោយប្រើប្រាស់បច្ចេកវិទ្យា Dual-Pixel ទំហំ ១២ មេហ្គាភិចសែល មិនមែនកាមេរ៉ាភ្លោះក្រោយនោះទេ។

យោងតាមព័ត៌មានលើប្រអប់ដដែល Galaxy S9 បំពាក់អេក្រង់ ៥.៨ អ៊ីញ ប្រភេទ Infinity Display ខ្នាត QHD ប្រើកាមេរ៉ាមុខទំហំ ៨ មេហ្គាភិចសែល រន្ធបំពងសំឡេង Stereo ប្រើ RAM/ROM ទំហំ ៤/៦៤ ជីហ្គាបៃយ៍ ស្រទាប់ការពារទឹកជ្រាប និងធូលីដី IP68 គាំទ្រជាមួយបច្ចេកវិទ្យាសាកថ្មឥតខ្សែ៕

អានបន្ថែម៖ ទីបំផុត Samsung បញ្ចេញឈីប CPU ថ្មីសម្រាប់ Galaxy S9 ផ្លូវការហើយ!

ប្រភពព័ត៌មាន: tomsguide

Loading...