ព័ត៌មានបច្ចេកវិទ្យា

Facebook កំពុងសាកល្បងលក្ខណៈពិសេសចុងក្រោយមួយរបស់ខ្លួនលើកុំព្យូទ័រ

អ្នកប្រើប្រាស់ Facebook តាមកុំព្យូទ័រនឹងអាចចុច “Update Photo” និង “Open Camera”

ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook កំពុងតេស្តមុខងារ Story ដែលទើបបានដាក់បញ្ចូលលើលើកម្មវិធីទូរសព្ទចុងក្រោយគេ លើគេហទំព័ររបស់ខ្លួន ដើម្បីបង្កើនការប្រើប្រាស់លក្ខណ:ពិសេសចុងក្រោយមួយនេះឱ្យទ្វេដង។

នៅពេលដែលមុខងារនោះត្រូវបានដាក់ចេញ អ្នកប្រើប្រាស់ Facebook តាមកុំព្យូទ័រ ឬអាសយដ្ឋានគេហទំព័រ www.facebook.com នឹងអាចចុចប៊ូតុង “Upload Photo” ដើម្បីចែកចាយបន្តនូវរូបថត-វីដេអូក្នុង Story របស់ពួកគេ ឬក៏ចុចប៊ូតុង “Open Camera” ដើម្បីថតរូបភាព-វីដេអូ តាមកាមេរ៉ា​ Webcam។

មុខងារ Story នោះដែរ នឹងរំលេចចេញនៅលើ News Feed ស្រដៀងនឹងកម្មវិធី Facebook លើទូរសព្ទចល័តអីចឹងដែរ។

កិច្ចខំប្រឹងប្រែងពង្រីកសក្តានុពលមុខងារពិសេសនេះ គឺ Facebook ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការទទួចចង់បានពីអ្នកប្រើប្រាស់ ដែលពួកគេភាគច្រើនប្រើ Facebook តាមគេហទំព័រកុំព្យូទ័រប្រចាំថ្ងៃ។

និយាយដោយឡែក ក្រុមហ៊ុនចង់ពាំនាំមុខងារពិសេសនេះឱ្យទៅដល់អ្នកប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួនឱ្យកាន់​តែច្រើន ជាពិសេស ទៅដល់បណ្តាក្រុមហ៊ុន ក្រុមអ្នកផ្សព្វផ្សាយពិធីការផ្សេងៗ និងអ្នកគ្រប់គ្រង Facebook គ្រុប ជាដើម៕

ប្រភពព័ត៌មាន: macRumors

មតិយោបល់