Post News Media ព័ត៌មានបច្ចេកវិទ្យា Bedtime ចេញតា...

Bedtime ចេញតាំងពី iOS 10 មកម្លេះ តែភាគច្រើនមើលរំលងគុណប្រយោជន៍របស់វា

Bedtime គឺជាមុខងារគ្រប់គ្រងពេលវេលាដំណេក ដែលត្រូវបាន Apple ដាក់បញ្ចូលក្នុងប្រព័ន្ធ iOS តាំងពីជំនាន់ ១០ មកម្លេះ។ ទោះយ៉ាងនេះក្តី មានអ្នកប្រើប្រាស់ iPhone តិចណាស់ដែលសំឡឹងឃើញពីគុណសម្បត្តិរបស់វា ក្នុងការជួយឱ្យពួកគេមានទម្លាប់ទទួលទានដំណេកបានទៀងទាត់ល្អ។

ជាមុខងារក្នុងកម្មវិធី Clock មួយនេះ អនុញ្ញាតឱ្យលោកអ្នកជ្រើសរើសពេលម៉ោងដែលខ្លួនគួរចូល-ភ្ញាក់ពីគេង និងរំឭកអ្នកតាមពេលម៉ោងដែលបានកំណត់ទុកមុន ទាំងពេលចូលគេង និងពេលភ្ញាក់ពីគេង ជាមួយសំឡេងរោទិ៍ដែលអាចជ្រើស​រើសបានតាមចិត្តចង់។

ដូច្នេះ ដើម្បីអនុញ្ញាតឱ្យប្រិយមិត្តទទួលទានដំណេកបានកាន់តែល្អប្រសើរ Post Tech សូមណែនាំពីរបៀបប្រើប្រាស់ Bedtime នេះដូចខាងក្រោម៖

១- បើកមុខងារ Bedtime

– ដំបូង សូមចូលទៅកាន់កម្មវិធី Clock -> Bedtime -> Get Started


– ជ្រើសយកពេលវេលាក្រោកពីដំណេក រួចចុច Next
– បន្ទាប់មក ជ្រើសរើសថ្ងៃដែលចង់ឱ្យម៉ោងរោទិ៍ដាស់ដំណេកលោកអ្នក រួចចុចលើ Next
– ជាបន្ត ជ្រើសយករយ:ពេលគេង (គិតជាម៉ោង) ដែលលោកអ្នកចង់បាន ហើយចុច Next


– បន្ទាប់មក ចុចជ្រើសរើសពេលដែលចង់ឱ្យសំឡេងរោទិ៍ដាស់លោកអ្នក រួចចុចលើ Next
– បន្ទាប់មកទៀត ជ្រើសរើសសំឡេងរោទិ៍សម្រាប់ដាស់ ហើយចុច Next
– ជាចុងក្រោយ សូមចុចលើ Save នៅជ្រុងផ្ទាំងកម្មវិធីខាងលើ ផ្នែកខាងស្តាំ ជាការស្រេច។

២- គ្រប់គ្រងមុខងារ Bedtime

– ក្នុងកម្មវិធី Clock ដដែល សូមចុចលើ Bedtime


– ចុចលើប៊ូតុង Options នៅជ្រុងខាងលើផ្នែកខាងឆ្វេងនៃផ្ទាំងកម្មវិធី ដើម្បីចូលទៅកែប្រែថ្ងៃ ពេលម៉ោង និងកម្រិតសំឡេងរោទិ៍ដាស់លោកអ្នកពីដំណេក រួចចុចលើ Done
– នៅលើរបារ៍នាឡិកា Bedtime សូមអូសរូបចំណិតព្រះច័ន្ទសម្រាប់ផ្លាស់ប្តូរពេលវេលាដំណេករបស់លោកអ្នក ហើយអូសរូបកណ្តឹងសម្រាប់ផ្លាស់ប្តូរពេលម៉ោងឱ្យសំឡេងរោទិ៍ដាស់លោកអ្នកឱ្យភ្ញាក់ពីដំណេក


– ចុចលើកុងតាក់ Bedtime ដើម្បីបិទ ឬបើកមុខងារដាស់លោកអ្នកពីដំណេក (កុងតាក់ពណ៌បៃតង=បើក)៕

ប្រភពព័ត៌មាន: imore

Loading...